អ្នកនិពន្ធ

បេះដូងពិត ស្ថិតនៅក្នុងទឹកដីអង្គរ ហើយសូរសន្ធឹក នៃកម្លាំងក្នុងពិភពអារម្មណ៍នេះ បានឆេះសន្ធោរសន្ធៅរឡើង តម្កើងចិត្តយើងឲ្យរឹងមាំ ហើយសហការគ្នា បន្តនូវឆន្ទៈនេះជាមួយគ្នា។ ពួកយើងបានស្រមើស្រមៃអស់រយៈពេលជាយូរ នៅទីបំផុត យើងអាចញញឹមដាក់គ្នា ហើយឈរនៅលើគេហទំព័រនេះជាមួយគ្នា។

ខាងក្រោមនេះ គឺជាសមាជិកក្រុមរបស់យើង ដែលមានឆន្ទៈឈរនៅលើវថីតែមួយ។ ពួកយើងក្មេងខ្ចីណាស់ តែសង្ឃឹមថា អ្នកទាំងអស់គ្នានឹងគាំទ្រពួកយើង ក្នុងការឈានជើង ឆ្ពោះទៅរកអនាគតមួយដែលជាការពិត។

១. អ្នកស្រី លាក់ ម៉ាឡែន (គ្រូបង្រៀននៅសាលាបឋមសិក្សាវត្តបូព៌)

២.លោក តិក លីហ៊ាន (គ្រូបង្រៀននៅសាលាបឋមសិក្សាដូនមៀវ)

៣.លោក ចម វិចេរ ហៅលោកគ្រូ កង ល័រ (គ្រូបង្រៀននៅសាលាបឋមសិក្សានាមរូប)

៤.លោក ឃឿមគិមចេក (គ្រូបង្រៀន នៅស្រុកអង្គរជុំ)

៥.កុមារា ស្ងួន យន់រដ្ឋា (សិស្សនៅសាលាវិទ្យាល័យអង្គរជុំ ថ្នាក់ទី៩)

៦.អ្នកស្រី មិត្តផល្លា (គ្រូបង្រៀននៅសាលាបឋមសិក្សាវត្តបូព៌)

៧.កុមារា ឈាវ សំណាង (យុវសិស្សនៃ វិទ្យាល័យ កូប ខេត្តបន្ទាយមានជ័យ)

សូមអរគុណ ចំពោះកវីប៉ាក់ការប្រាក់ អ៊ីវ ហួត ដែលផ្តល់កម្លាំងចិត្ត និងអនុសាសន៍ចំពោះពួកយើង។

សូមអរគុណ ដល់អង្គការ Room to Read ដែលនាំឲ្យពួកយើង បានជួបគ្នា។

អរគុណដល់មិត្ត ធូរ ប៊ុនហាន់ ដែលបានបង្កើតប្លុកនេះសម្រាប់ពួកយើង។

____________________________________________________________________________________

តិក លីហ៊ាន

ប្រវត្តិរូបសង្ខេប 

នាម និងគោត្តនាម                       តិក លីហ៊ាន          ភេទ ប្រុស

ជាអក្សរឡាតាំង                   TEK   LYHEAN

មុខងារបច្ចុប្បន្ន                       គ្រូបង្រៀននៅសាលាបឋមសិក្សាខាន់ស ខេត្តសៀមរាប

ថ្ងៃខែឆ្នាំកំណើត                  ០៥ មិថុនា ១៩៨៧

ទីកន្លែងកំណើត                  ភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប

ស្ថានភាពគ្រួសារ                  រៀបការ

                                        មានបងប្អូនប្រាំនាក់ ខ្ញុំបាទជាកូនទីបួន

ការរៀនសូត្រ                     

ឆ្នាំ១៩៩៧២០០២             សាលាបឋមសិក្សាដូនស្វា  ខេត្តសៀមរាប

ឆ្នាំ២០០២២០០៥            សាលាអនុវិទ្យាល័យអង្គរជុំ   ខេត្តសៀមរាប

ឆ្នាំ២០០៥២០០៧             សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

ឆ្នាំ២០០៩២០១០             សាលាវិទ្យាល័យអង្គរជុំ ខេត្តសៀមរាប

ពេលទំនេរ                          ចូលចិត្ត សរសេររឿងខ្លី តែងកំណាព្យ

និងអានសៀវភៅ។

អាសយដ្ឋានបច្ចុប្បន្ន          ភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប

____________________________________________________________________________________

ឃឿម គិមចេក

ប្រវត្តិរូបសង្ខេប

នាម និងគោត្តនាម  ឃឿម  គិមចេក    ភេទប្រុស

.ថ្ងៃខែឆ្នាំកំនើត       ០៦ សីហា ១៩៨៣

.ទីកន្លែងកំនើត        ភូមិតាទកឃុំពួកស្រុកពួកខេត្តសៀមរាប

.ស្ថានភាពគ្រួសារ  មានគ្រួសារហើយ

មានបងប្អូន៨នាក់ជាកូនទី១

.ពេលទំនេរ             ចូលចិត្តតែងនិពន្ធ

.អាស័យដ្ឋានបច្ចុប្បន្ន        ភូមិដូនស្វាឃុំចារឈូកស្រុកអង្គរជុំខេត្តសៀមរាប

____________________________________________________________________________________

ស្ងួន យន់រដ្ឋា

ប្រវត្តិរូបសង្ខេប

នាម និងគោត្តនាម  ស្ងួន យន់រដ្ឋា    ភេទប្រុស

.ថ្ងៃខែឆ្នាំកំនើត       (អាយុ១៥ឆ្នាំ)

.ទីកន្លែងកំនើត        ភូមិដូនស្វា ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប

.ពេលទំនេរ             ចូលចិត្តតែងនិពន្ធ

.អាស័យដ្ឋានបច្ចុប្បន្ន        ភូមិប្រាំដំឡឹង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប

____________________________________________________________________________________

ឈាវ សំណាង

នាម និងគោត្តនាម ឈាវ សំណាង ភេទ ប្រុស
.ថ្ងៃខែឆ្នាំកំនើត  ថ្ងៃទី២០ ខែ មេសា ឆ្នាំ ១៩៩៧ (បងប្អន ៥នាក់ ជាកូនទ៥)
.ទីកន្លែងកំនើត  ភូមិនិមិត្ត៤ ឃុំកូប ស្រុកអូជ្រៅ ខេត្ត បន្ទាយមានជ័យ
.កំរិតវប្បធម៌ កំពុងសិក្សានៅថ្នាក់ទី ១០ នៃ វិទ្យាល័យ កូប ខេត្តបន្ទាយមានជ័យ
.ចំណង់ចំណូលចិត្ត អានសៀវភៅ និង តែងនិពន្ធ
.លំនៅដ្ឋានបច្ចុប្បន្ន ភូមិ យាងថ្មី ឃុំ កូប ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ
  1. ខ្ញុំ សុំសរសើអស់ពីដូងចិត្ត ក្នុងការ រៀបចំ wordpress សំរាប់អោយកូនខ្មែរ បានស្វែងយល ។ ខ្ញុំសង្ខឹម ថាលោកគ្រូនិង ជួយនែនាំ ក្មេងៗ អោយចេះស្រាវជ្រាវ ឯកសារល្អៗ មកប្រើជាប្រយោជ​ ដលខ្លួន

  2. ខ្ញុំពិតជាពេញចិត្ត លើកស្នាដៃតែងនិពន្ធ នឹងការរៀបចំ​លើទំព័រនេះណាស់ ខ្ញុំក៏ជាអ្នកសៀមរាបដែល ខ្ញុំរីករាយណាស់ដែលបានចូលអាននៅទីនេះ !

  3. អរគុណណាស់ ចំពោះការមកដល់ទីនេះ:-)

  4. I am happy when I read this site. I hope our literature will grow up more and more.

បញ្ចេញមតិ