ចម្ការស្នេហ៍

ព្រឹកព្រាងៗ            នាងនិងបង           ត្រសងគ្នា

 ឆាប់ម្នីម្នា               ដល់វេលា              ធ្វើកិច្ចការ

ពុំអល់អែក            កាន់ដងរ៉ែក           គ្រឿងប្រដា

មានប្រដាប់           ថែបង្ការ                ច្បារដំណាំ ។

អូនអ្នកដង            បងអ្នកស្រោច       ទឹកផងដែរ

ដីកេរ្ត៍ម៉ែ                យើងខំថែ              មកយូរឆ្នាំ

ពុំបានលក់             ឬយកឈ្នួល          ជួលបញ្ចាំ

អូនសស្រាក់          បងសស្រាំ             ដាំបន្លែ ។

យ៉ាកយ៉ាប់ប្រាណ  ក្សាន្តក្នុងចិត្ត                   ត្បិតស្រស់ថ្លា

ឃើញចម្ការ           ផ្កាលឿងស            ល្អពេញស្រែ

ដែលយើងដាំ         ចាំថែទាំ                 ទ្រាំឥតត្អែ

មិនដែលត្អូញ        ក៏ព្រោះតែ             ស្នេហ៍កម្សត់ ។

ក្រោមសូរ្យសែង     ក្ដៅហែងហួត        ស្ងួតស្រការ

ពីរអាត្មា                ប្រឹងធ្វើការ             យ៉ាងអំនត់

តែងញញឹម           សង្ឃឹមថា              ផលមិនអត់

ច្បាស់ប្រាកដ         ខ្សត់ទៅឆ្ងាយ         កាយសុខសាន្ត ។

បងជ្រួយដី             ស្រីពូនកុម្ព             ម៉ុមសំភី

ប្រឹងដាក់ជី             ផ្ទីម្ទេសត្រប់           ញើសសព្វប្រាណ

ទោះនឿយហត់     អត់សម្រាក           ផ្អាកសម្រាន្ត

ស្រស់កល្យាណ     ត្រាណត្រើយម៉ុម   កុំសោកា ។

បងកាប់គាស់         រាស់ដាស់ដី            ស្រីកុំព្រួយ

មាសម៉ុមមួយ        ត្រួយស្នេហ៍ស្និត     ក្នុងឱរា

អគុណណាស់       ម្ចាស់ជីវិត              ដួងនេត្រា

ខំរក្សា                             ផ្ការដើមស្នេហ៍       ថែថិតថេរ ។

យើងរួមគ្នា             គ្រាមានទុក្ខ           សុខយ៉ាងណា

បងសច្ចារ្យ             ថាស្ម័គ្រស្មោះ         ស្រស់មាសមេ

ចម្ការស្នេហ៍           ថែរហូត                មិនងាករេ

គូរបុព្វេ                  ស្មោះនិងគ្នា           គ្រប់គ្រាអើយ ។

និពន្ធដោយៈ តិក លីហ៊ាន

About បេះដូងពិត

បេះដូងពិត

Posted on ខែ​ឧសភា 21, 2012, in កំណាព្យ, តិក លីហ៊ាន and tagged . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: