ណាត់ជួបមុនឃ្លាត

សំឡេងកង្កែបអែបគល់ខ្ទុំ                                   ហាមាត់ស្រែកយំលាន់រំពង

  ពាក្យស័ព្ទផ្តោះផ្តងយ៉ាងទំនង                            ប្រវឹកមួយហ្វូងហែលឆ្លាឆ្លា ។

ហែលលេងលើទឹកព្រឹកព្រលឹម                           យឺតៗសន្សឹមលើទឹកថ្លា

ថែមទាំងអមដោយពួកមច្ឆា                               បណ្តែតកាយាលើគង្គា។

លលកអាឈ្មោលបូលរកញី                               កុកសមូលមីរមកជួបគ្នា

ជួបជុំកក់ក្តៅឥតរងា                                          គ្មានអ្នកកំព្រានៅឯកា។

តំណក់សន្សើមជាប់ដើមស្មៅ                             ក្រលេកមើលទៅស្រស់អស្ចារ្យ

ចាំងផ្លែកដូចពេជ្រពណ៌ស្រស់ថ្លា                        មើលទៅឃើញផ្ការីកសែនស្រស់ ។

ស្លឹកឈើមានពណ៌យ៉ាងស្រស់ឆើត                    សុរិយាចាប់អើតចេញសម្រស់

បញ្ចេញរស្មីល្អឥតខ្ចោះ                                      ទ្វីបលោកទាំងអស់ពិតមានន័យ។

ខ្ញុំណាត់សង្សារមកសាសង                                សាស័ព្ទផ្តោះផ្តងក្រោមដើមជ្រៃ

ម្លប់ស្នេហ៍ម្លប់សុខបងនិងស្រី                             ពោលពាក្យវែងខ្លីមិនតិចទេ ។

បងពោលពាក្យស្មោះអស់ពីចិត្ត              ឯកែវវមិត្រថាឥតរេ

អូនថាផ្ញើប្រាណនឹងមាសមេ                             ស្នេហ៍យើងឋិតថេរមិនរេឡើយ ។

បងប្រាប់មាសម៉ុមសុំជួយចាំ                               នេះជាបណ្តាំដែលខ្ញុំឆ្លើយ

កកោះដើមធំកុំកន្តើយ                                       នេះជាចម្លើយខ្ញុំរ៉ាយរ៉ាប់ ។

ម្ចាស់ព្រៃសូមចាំសម្តីផង                                    រុក្ខាបៃតងដែលឈរស្តាប់

ពាក្យពេចន៍ប៉ុន្មានដែលខ្ញុំប្រាប់                          មិនប្រែក្រឡាប់ភូតភរទេ ។

បងទៅស្រុកឆ្ងាយកាយបាត់ពិត             ប៉ុន្តែដួងចិត្តគឺមិនរេ

ស្ម័គ្រតែអូនមួយមិនបែកបែរ                              សូមស្បថថាស្នេហ៍តែរូបស្រី។

សូមអូនជឿចុះស្រស់ព្រលឹង                               ភ្នែកមិនសម្លឹងរកអ្នកថ្មី

ស្មោះអូនរយឆ្នាំចាំណាស្រី                                សូមស្រស់ពិសីជឿបងចុះ។

សម្តីបងពិតមិនកាឡៃ                                        មិនប្រែដោះដៃនាមជាប្រុស

សង្ឃឹមថាអូននាងសន្តោស                               ដល់រូបបុរសដូចជាបង។

បងឃ្លាតពីម៉ុមកុំសោកា                                    បងទៅសិក្សាណាស្នេហ៍ស្នង

សូមស្រស់មាសស្នេហ៍កុំបែរខ្នង             វិលវិញអូនបងសាងសុខអើយ ។

និពន្ធដោយៈ តិក លីហ៊ាន

About បេះដូងពិត

បេះដូងពិត

Posted on ខែ​ឧសភា 25, 2012, in កំណាព្យ, តិក លីហ៊ាន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: