បទភ្លេងគ្មានអក្សរ(ស្នេហ៍ក្រោមតំណក់ភ្លៀង)
១ ក្រោមតំណក់ភ្លៀង សូរសៀងរន្ទះ ហត្ថាត្រជាក់
អូនចាំយ៉ាងច្បាស់ គឺម្ចាស់ស្នេហ៍អូន។
២ មេឃរាំងដីស្ងួត ហួតទាំងចិត្តបង យកទាំងបេះដូង ឲ្យរូបនួនល្អងបំភ្លេច អូនហើយ។
R ចិត្តប្រែលឿនម៉្លេះថ្លៃ ស្រីនៅនឹកត្រាណត្រើយ ម្តេចឡើយថ្លៃមិនឆ្លើយ ដើរចេញព្រងើយ ឲ្យអូនឈឺចាប់ ប្រាប់ហេតុផលបានទេ? ម្តេចចោលស្នេហ៍ឲ្យស្លាប់ វេហាស៍មិនអួអាប់ ម្តេចត្រូវឈឺចាប់យ៉ាងនេះ ប្រាប់អូនបានទេ?
៣ បងជាអ្នកខុស ដាក់ទោសក្តីស្នេហ៍ មិនធ្លាប់ឡើយប្រែ បំភ្លេចក្តីស្នេហ៍ក្រោមតំណក់ភ្លៀង។
៥ សូមទោសគ្រប់យ៉ាង ត្រូវតែលម្អៀង បងត្រូវដើរវាង សូមកែវនួននាងដាក់ទោសបងចុះ។
R បំណងនៃបេះដូង ស្រែកប្រាប់បងនៅស្មោះ តែរូបបងមិនខ្ពស់ កិត្តិយសបងរស់ មិនខ្ពស់ស្មើថ្លៃ បំភ្លេចបងចោលចុះ ដូចវេហាស៍បើកថ្ងៃ តំណក់ភ្លៀងអស់ន័យ បំភ្លេចចុះស្រី ក្តីស្នេហ៍នៃយើង ស្នេហ៍ក្រោមតំណក់ភ្លៀង។
និពន្ធដោយ៖ លាក់ ម៉ាឡែន
Posted on ខែមិថុនា 7, 2012, in លាក់ ម៉ាឡែន and tagged បទភ្លេងគ្មានអក្សរ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0