ជីវិត

គិតទៅជីវិតពេញទុក្ខព្រួយ                  

ជីវិតខ្ញុំមួយមានវាសនា

 ជីវិតមិនដែលដូចប្រាថ្នា                  

ទឹកភ្នែកខ្លោចផ្សាព្រោះកង្វះ។

  គិតផងយំផងខ្ញុំសែនគិត 

ផ្ទះនៅឆ្ងាយពិតហើយក្រណាស់

ជីវិតអ្នកក្ររស់ខាតខ្វះ                      ក្រហើយកម្មក្រាស់ជួបតែទុក្ខ។

ពេលគិតទៅផ្ទះសែនខ្លោចចិត្ត         ព្រោះត្បិតឥឡូវឆ្ងាយម៉ែពុក

ជីវិតរស់នៅខ្វះក្រោយមុខ                ភាពក្រវាយលុកសែនវេទនា។

ឃ្លាតឆ្ងាយពីស្រុកមកសិក្សា                        ឃ្លាតស្រែចម្ការជ្រូកមាន់ទា

ឃ្លាតម្តាយឪពុកនិងមីងមា               ឃ្លាតអ្នករាល់គ្នាមកសិក្សា។

មូយឆ្នាំពីរឆ្នាំពេលមករៀន               ស្គាល់ហើយអ្នកមានអ្នកហ៊ឺហា

អ្នកក្រត្រដររស់ខ្លោចផ្សា                  អ្នកមានដុល្លារស់សមសូន។

អ្នកមានខ្ពស់ឆ្ងាយពីអ្នកក្រ               អ្នកមានគេល្អសក្តិសមខ្លួន

អ្នកក្រជួបទុក្ខញយផ្ទួនៗ                  គ្មានអ្វីហមហួនសមខ្លួនឡើយ។

ឱអន្និចាអ្នកក្រក្សត់                           រស់យ៉ាងកម្សត់គ្មានល្ហែល្ហើយ

ជីវិតអ្នកខ្សត់ស្វែងរកត្រើយ               ជីវិតនេះហើយគឺតស៊ូ។

និពន្ធដោយ៖ ឃឿម គិមចេក

                                                                                         khoeurmkimchek@yahoo.com

                                                                                                                      012700195

About បេះដូងពិត

បេះដូងពិត

Posted on ខែមិថុនា 8, 2012, in កំណាព្យ, ឃឿម គិមចេក and tagged . Bookmark the permalink. 2 មតិ.

  1. លោកគ្រូពិតជាតែងបានក្បោះក្បាយល្អណា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: