ស្នេហានិងការអាណិត
និយាយឲ្យពិត ចិត្តនេះខុសគ្នា
ស្នេហាកក់ក្តៅ អាណិតរងា
កក់ក្តៅ កំព្រា នឹកនាមួយណា?។
អ្នកច្បាស់ប្រាប់ថា ជ្រើសស្នេហាហើយ
តែពេលចុងក្រោយ ឲ្យសម្រេចថា
ខ្ញុំជ្រើសអាណិត ក្តិចទងស្នេហា
ទោះបីសោកា ហត្ថាទទួល។
ស្នេហាកក់ក្តៅ ន័យជ្រៅពិតមែន
តែខ្ញុំវង្វេង គេងក្នុងស្រមោល
ឲ្យធ្វើដូចម្តេច ធ្មេចភ្នែកក្តិចចោល
នឹកថាស្រមោល លែងយោលតាមលង។
អាណិតពិតធ្ងន់ លើសលន់ស្រលាញ់
បំផុតខ្ញុំចាញ់ ទោម្នេញបេះដូង
បាត់បង់ទាំងពីរ ជីវីស្រពោន
រស់នៅដូចក្បូន សូន្យចិត្តស្លាប់បាត់។
សៀមរាប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២
និពន្ធដោយ៖ លាក់ ម៉ាឡែន
Posted on ខែមិថុនា 11, 2012, in កំណាព្យ, លាក់ ម៉ាឡែន and tagged ស្នេហានិងការអាណិត. Bookmark the permalink. 1 មតិ.
អាណិត និងស្រលាញ់ ពិតជាមិនអាចខ្វះមួយណាបានឡើយ។