ការព្យាយាម(បទភុជង្គលីលា)
ឲ្យបានខ្ចាប់ខ្ចួន។
រៀនត្រូវព្យាយាមតាមក្បួន រៀនត្រូវមាំមួន
តាមក្បួនតស៊ូ។
ប្រសិនយើងរៀនយូរៗ យើងនិងតស៊ូ
ឲ្យបានសំរេច។
យើងនឹងមានគំនិតផ្តាច់ ខំរៀនឲ្យដាច់ គេក្នុងសាលា។
នៅក្មេងត្រូវខំរៀនណា ចាស់ក្ស័យសង្ខារ លែងបានរៀនហើយ។
យើងក្មេងកុំនៅកន្តើយ ព្យាយាមរៀនហើយ ប្រាក់នឹងតាមហៅ។
ហើយអាចរកលុយខាងក្រៅ ការងារដង្ហៅ រត់តាមយើងណា។
ហេតុនេះចាស់ព្រឹទ្ធាចារ្យ ទូន្មានចៅថា ឲ្យព្យាយាមរៀន។
រៀនមិនត្រូវចេះខ្មាស់អៀន ត្រូវចេះព្យាយាម រៀនទាំងថ្ងៃយប់។
ពេលរៀនត្រូវមានចិត្តស្ងប់ ត្រូវរៀនឲ្យចប់ កុំទុកពេលក្រោយ។
យើងសិស្សរៀនកុំបណ្តោយ វេលាដង្ហោយ ហៅយើងឲ្យរៀន។
បើសិនជាយើងរៀនគ្មាន ការតស៊ូរៀន យើងនឹងខាត់បង់។
យើងរៀនដូចជាការសង់ អាគារសំណង់ សង់ម្តងបន្តិច។
បើមនុស្សមានគំនិត មានប្រាជ្ញាគិត ក៏អាចរស់ស្រួល។
ប្រសិនជាមិត្តបបួល មិត្តនោះស្រុះស្រួល នាំយើងឲ្យខូច។
យើងត្រូវដោះស្រាយឲ្យរួច ទោះប្រើល្បិចខូច ឲ្យតែផុតទុក្ខ។
និពន្ធដោយៈកវីវ័យក្មេង ស្ងួន យន់រដ្ឋា
Posted on ខែមិថុនា 13, 2012, in កំណាព្យ, ស្ងួន យន់រដ្ឋា and tagged ការព្យាយាម. Bookmark the permalink. 1 មតិ.
អរគុណខ្លាំងណាស់ លោកអ្នកនិពន្ធ❤️✍️💪🇰🇭