ទំនួញឈើព្រៃ(បទពាក្យ៧)

ធ្លាប់រស់សុខសាន្តជុំគ្រួសារ          

កសាងអាត្មាល្បីល្បាញកេរ្តិ៍

ជួបជុំសន្ដានពីបុព្វេ                             

មិនដែលព្រួយទេសែនសុខស្រួល។

ឥលូវជួបទុក្ខញយផ្ទួនៗ                       គេកាប់អង្រួនដុតរំជួល

អារចាក់ពូជខ្ញុំឱ្យរមួល                         ស្លាប់អស់ដេកដួលដឹកចេញឆ្ងាយ។

គេគាស់ទាំងឫសមិនឱ្យសល់              យកខ្ញុំមកដល់គិតប្រែប្រាយ

ធ្វើអ្វីគ្រប់បែបតាមសប្បាយ                 ដឹកខ្ញុំទៅឆ្ងាយឆ្លងស្រុកក្រៅ។

តើអ្នកណាមួយជួយខ្ញុំបាន                   ព្រមទាំងសន្ដានពូជពង្សផៅ

ឱ្យមានជីវិតរស់ជុំកូនចៅ                     កុំឱ្យសោកសៅព្រាត់ប្រាស់គ្នា។

ឆាប់ឡើងលឿនឡើងកុំនៅយូរ           ខ្ញុំកំពុងស៊ូរស់វេទនា

ចាំអ្នកមកជួយថែកាពារ                       ខ្ញុំសងមិនរាទៅអ្នកវិញ។

ឱ្យអ្នករស់ស្រួលគ្មានទុក្ខព្រួយ             ខ្ញុំនិងតាមជួយគ្មានទោម្នេញ

ការពារសត្រូវមិនឱ្យចេញ                   ចូលមកពាសពេញបំផ្លាញអ្នក។

អ្នកនិពន្ធដោយ៖ លោក  ឃឿម គិមចេក

About បេះដូងពិត

បេះដូងពិត

Posted on ខែមិថុនា 15, 2012, in កំណាព្យ, ឃឿម គិមចេក and tagged . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: