រំដួល(បទពាក្យ៧)
រំដួលល្អហ្មត់ផុតអ្នកផង
រំដួលល្អពេកទាក់ភ្នែកបង
រំដួលនួនល្អងក្រងចិត្តស្នេហ៍ ។
រំដួលក្លិនឆួលជាប់នាសា
រំដួលបុប្ផាផ្កាស្រុកស្រែ
រំដួលរៀមជ្រួលចិត្តចង់ក្បែរ រំដួលគួរតែមានមេត្តា ។
រំដួលផ្កាព្រៃល្បីសាយសព្វ រំដួលសំណព្វម្ចាស់ឱរា
រំដួលដុះទួលព្រៃព្រឹក្សា រំដួលរុក្ខាចារជាប់ចិត្ត ។
រំដួលដើមខ្ពស់ឈ្មោះសាកសម រំដួលរាងហំណាស់ស្នេហ៍ស្និត
រំដួលបងពោលចេញពីចិត្ត រំដួលអាណិតណាពុំងា ។
រំដួលមានរសឆ្ងាញ់ពិសា រំដួលមានផ្កាខ្លិនសួគា
រំដួលមនុស្សចូលចិត្តគ្រប់គ្នា រំដួលគ្រប់គ្រាស្នេហ៍រំដួល ។
និពន្ធដោយ៖ លោក តិក លីហ៊ាន
Posted on ខែមិថុនា 16, 2012, in កំណាព្យ, តិក លីហ៊ាន and tagged រំដួល. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0