នឹកក្លិនម្អមស្រែ(បទពាក្យ៧)

ដើមឆ្នាំភ្លៀងធ្លាក់ជោកជាំដី                 

ធម្មជាតិប្រិមប្រិយស្រស់ត្រកាល

ពណ៌បៃតងស្រស់ដូចកម្រាល               

ព្រំគេលាតហាលលើពសុធា។

ក្អាត់យំអែៗថែសំឡេង                        

ហ៊ីងយំធ្វើភ្លេងហៅគ្នីគ្នា

កង្កែបចូលធ្វើអ្នកការពារ                      គីង្គក់រេរារង់ចាំគូ។

កញ្ចាញ់ចេកចែចង់ចុងស្រូវ                  ចេញដំនើរទៅមិននៅយូរ

ត្រឡនតនដើរស្វែងរកគូ                      កូនគ្រាតរអ៊ូក្បែរគុម្ពស្មៅ។

ម្អមស្រែផ្ដើមដុះពាសពេញដី                លូតលាស់ខៀវខ្ចីប្រាប់ពង្សផៅ

ព្រមទាំងបងប្អូនកូននិងចៅ                  ផុតរដូវក្ដៅចូលវស្សា។

ម្អមស្រែស្រស់ស្រាយស្រុកស្រែយើង              លូតលាស់ធំឡើងស្រស់សង្ហារ

មានក្លិនក្រអូបពេញកាយា                   ស្រុកស្រែចំការដែនដីអាយ។

កក្ដឹកចេញផ្កាស្រស់ប្រិមប្រិយ             ល្អណាស់ឥតបីស្រស់ឆើតឆាយ

ល្អអើយសែនល្អគួរបរិយាយ                ទោះនៅទីឆ្ងាយចង់នែបនិត្យ។

ចោលក្លិនពិដោរតាមវាតា                     មកប៉ះនាសារបេះដូងចិត្ត

នឹកអើយសែននឹកស្រស់វរមិត្រ            នឹកម្អមរូបពិតឆោមនិមល។

កត្តិកក្ដុកក្ដួលរំជួលចិត្ត                         ចង់់ផ្ដាំផ្ដេកផ្ដិតផ្ដឹងតាមខ្យល់

ថានឹកនឹមនួនខ្លួនខ្វាយខ្វល់                  ខ្លាចមានគេពាល់ប៉ះនួនល្អង។

ម្អមស្រែថែក្លិនខ្លួននួនស្រី                     រង់ចាំកវីថ្លៃមាសបង

បងនិងវិលវិញជួបនួនល្អង                    វិលជួបស្នេហ៍ស្នងបងសន្យា។

 ១៥/០៦/២០១២

និពន្ធដោយ៖ លោក  ឃឿម គិមចេក

About បេះដូងពិត

បេះដូងពិត

Posted on ខែមិថុនា 17, 2012, in កំណាព្យ, ឃឿម គិមចេក and tagged . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: