អង្គរជុំទ្រនំស្នេហ៍(បទពាក្យ៧)
ជាស្រុកកំណើតឆើតហ្មត់ហ្មង
ទឹកដីស្រុកស្រែស្រស់កន្លង
ចិន្តាតែងផ្សងប៉ងរស់ក្បែរ ។
ស្រុកអង្គរជុំផ្តុំប្រជា ប្រុសស្រីច្រើនគ្នាជាអ្នកស្រែ
អ្នកខ្លះខ្នះខ្នែងដាំបន្លែ ដំនាំហូរហែរហុចផល្លា ។
ស្រុកអង្គរជុំក្រមុំស្រស់ សម្តីក្បាយក្បោះពេលវាចា
ទន់ភ្លន់ពីរោះទោះពេលណា រៀមផ្ទៀងសោតាស្តាប់សម្តី ។
ស្រុកអង្គរជុំទ្រនំឯក ខ្ញុំពុំចង់បែកឆ្ងាយទឹកដី
ចង់នៅរួមរស់ជិតប្រុសស្រី សាងសុខភក្តីដីចម្ការ ។
ស្រុកអង្គរជុំទ្រនំស្នេហ៍ រៀមសូមរស់ក្បែរស្រស់ជីវា
ឥតបីចង់ឃ្លាតទោះជាតិណា រួមក្តីស្នេហាលុះអវសាន្ត ៕
អង្គរជុំថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២
និពន្ធដោយ៖ លោក តិក លីហ៊ាន
Posted on ខែមិថុនា 17, 2012, in កំណាព្យ, តិក លីហ៊ាន and tagged អង្គរជុំទ្រនំស្នេហ៍. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0