សូមជួយបញ្ចេញមតិ!

សួស្តីប្រិយមិត្តទាំងអស់ ជាទីស្រលាញ់រាប់អាន!

រយៈពេលមួយខែហើយ ដែលប្លុករបស់ខ្ញុំដំណើរការផ្សព្វផ្សាយ។ ប្លុកបេះដូងពិតនេះ គឺផ្សព្វផ្សាយតែកំណាព្យ រឿងខ្លី ប្រលោមលោក និងដំណោះស្រាយបញ្ហាស្នេហា ការលើកទឹកចិត្ត និយាយឲ្យចំ គឺចំណីបេះដូង និងអារម្មណ៍។ ធ្វើយ៉ាងណា ចង់ឲ្យបេះដូង និងអារម្មណ៍ប្រិយមិត្ត បានធូរស្រាលឡើង បន្ទាប់ពីមកដល់ទីនេះហើយត្រឡប់ទៅវិញ។

ប្រិយមិត្តខ្លះ បានមកដល់ តែត្រឡប់ទៅវិញ ដោយពុំបានបន្សល់នូវអនុស្សាវរី៍យអ្វីឡើយ ឥឡូវ ជាជាងប្រិយមិត្តមកដល់ហើយ សូមផ្តល់នូវមតិមួយ សម្រាប់បេះដូងពិត ទុកជាអនុស្សាវរី៍យ៍ផង។ បេះដូងពិតទទួលរាល់មតិរបស់ប្រិយមិត្ត ដើម្បីធ្វើការកែប្រែ ក៏ដូចជាអភិវឌ្ឍន៍ខ្លួនបន្តទៀត។

កុំខ្ជិលអី ចូលរួមបន្តិចមក!

សូមអរគុណ!

បេះដូងពិត🙂

About បេះដូងពិត

បេះដូងពិត

Posted on ខែមិថុនា 18, 2012, in បេះដូងពិត and tagged . Bookmark the permalink. 4 មតិ.

  1. សុំបញ្ចេញមតិមុនគេ៖ ស្នាដៃនិពន្ធរបស់ប្អូនពិតជាគួរអោយចាប់អារម្មណ៍ណាស់ គ្រប់រឿងខ្លីដែលប្អូនសរសេរ​អាចខាបយកអារម្មណ៍អ្នកអានម្នាក់នេះអោយចូលតួ ពេលសាច់រឿងសប្បាយ ក៏សប្បាយ ពេលរំភើបក៏រំភើប ពេលកំសត់ក៏កំសត់… ហើយបងសំគាល់ឃើញថាប្អូនសរសេររឿង​បែបយុវវ័យបានល្អ​ អាចអោយអ្នកអានស្លុងអារម្មណ៍តាមសាច់រឿង ដូចជារឿង «បេះដូងក្រោមពន្លឺព្រះច័ន្ទ» រឿង «ក្លិនផ្កាណាគ្រី»ជាដើម ពេលបានអានហើយក៏ទន្ទឹងចាំភាគបន្តទៀត។ រឿងរបស់ប្អូនមួយណាក៏លើកតំលៃស្ត្រីខ្មែរដែរ ប្អូនបង្ហាញថាតួស្រីជានារីខ្មែរដែលស្រឡាញ់ប្រពៃណី​ មិនចេះតែបណ្ដោយខ្លួនប្រាណអោយបុរសៗទេ ទោះជាប្រុសម្នាក់នោះជាសង្សារឬក៏​អ្នកដែលនាងស្រឡាញ់ក៏ដោយ។ សូមអោយប្អូនកាន់តែរីកចំរើនជាលំដាប់។

    • me too..រឿងរបស់ប្អូនមួយណាក៏លើកតំលៃស្ត្រីខ្មែរដែរ ប្អូនបង្ហាញថាតួស្រីជានារីខ្មែរដែលស្រឡាញ់ប្រពៃណី​ មិនចេះតែបណ្ដោយខ្លួនប្រាណអោយបុរសៗទេ ទោះជាប្រុសម្នាក់នោះជាសង្សារឬក៏​អ្នកដែលនាងស្រឡាញ់ក៏ដោយ។

  2. ស្នាដៃរបស់អ្នកគ្រូដូចជាគ្មានកន្លែងណាដែលខ្វះចន្លោះផង។ តែកុំភ្លេចដាក់រឿងថ្មីឆាប់ៗណា
    កំពុងរង់ចាំអានទៀត។

  3. i agree with idea bong ភរិយានិងម្ដាយម្នាក់ and wait like Ainy Rose. i don’t like to read letter before coz i feel waste my time. even if my lesson too. i like only the book have picture and i can estimate the story. first time i feel, i like to read when i read yr story mi thlab sne bre chea smos and continue to read all yr story. and sometime i spend 1 night to read the other book have page over 150 page.
    final thank to you Miss. leak malen.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: