នៅក្នុងថ្នាក់ខ្ញុំ(បទពាក្យ៧)
កម្រសិស្សល្អគេចសាលា
សិស្សទាំងអស់គ្នាខំសិក្សា
ដោះស្រាយបញ្ហាបានទាំងអស់។
នៅក្នុងថ្នាក់ខ្ញុំប្រមូលផ្តុំ រឿងព្រេងប្រជុំគ្មានចន្លោះ
ថ្នាក់ខ្ញុំមិនមានតែប៉ុណ្ណោះ កំណាព្យទាំងអស់របស់ខ្មែរ។
នៅក្នុងថ្នាក់ខ្ញុំផ្តុំចម្លាក់ អប្សរារាក់ទាក់យើងខំថែ
សម្អាតរាល់ថ្ងៃឲ្យមានតែ ភាពស្អាតមកក្បែរៀងរហូត។
នៅក្នុងថ្នាក់ខ្ញុំផ្តុំដោយគ្រូ គឺជាគំរូគ្មានរបូត
ណែនាំឲ្យសិស្សល្អរហូត ស្រលាញ់តាមម៉ូតជាគ្រូល្អ។
នៅក្នុងថ្នាក់ខ្ញុំផ្តុំរូបភាព ឈរនៅតម្រៀបដ៏កម្រ
អ្នកណាក៏សរសើរថាល្អ ព្រោះមានអក្សរឆ្លាក់ដ៏ស្អាត។
នៅក្នុងថ្នាក់ខ្ញុំជាគំរូ មានផ្ទាំងគំនូរយ៉ាងសង្វាត
ឈរលើជញ្ជាំងល្អតាមខ្នាត សិស្សនិងមិនខាតពេលចូលថ្នាក់។
នៅក្នុងថ្នាក់ខ្ញុំផ្តុំសិស្សល្អ សិស្សចេះត្រដរចេះរាក់ទាក់
មិនគឹតក្មេងចាស់មិនជំពាក់ ឃើញហើយរាក់ទាក់សួរទៅណា។
នៅក្នុងថ្នាក់ខ្ញុំសិស្សក្លាហាន ក្រោកឈរដាក់ប្រាណយ៉ាងខ្លាំងក្លា
មិនចេះខ្មាសសិស្សក្នុងសាលា ខិតខំសិក្សាមិនគឹតអ្វី។
នៅក្នុងថ្នាក់ខ្ញុំមានសិស្សខ្លះ គិតគំនិតចាស់មិនស្រដី
ពោលពាក្យស្រលាញ់ដាក់ក្មេងស្រី មិនគិតខ្លួនក្តីព្រោះនៅក្មេង។
នៅក្នុងថ្នាក់ខ្ញុំប្រុសស្រីខ្លះ ផ្ទេរផ្លាស់មកថ្មីដើរវង្វេង
ព្រោះថ្នាក់ស្អាតពេកមិនគិតខ្វែង ថាថ្នាក់ខ្ឡួនឯងស្អាតដល់ម្លឹង។
និពន្ធដោយៈកវីវ័យក្មេងស្ងួន យន់ រដ្ឋា
Posted on ខែមិថុនា 27, 2012, in កំណាព្យ, ស្ងួន យន់រដ្ឋា and tagged នៅក្នុងថ្នាក់ខ្ញុំ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0