មាត់ស្រះផ្កាឈូក
ដកស្រង់ចេញពីសៀវភៅកំណាព្យ”អូនចង់ញ៉ាំអី”
‑ថ្ងៃត្រង់ត្រចះពពកម្តងៗ សត្វយំឆ្លើយឆ្លងមើលថ្ងៃអមខែ
ថ្ងៃបណ្តើរកូនកណ្តាលវាលស្រែ ដើមត្នោតយួរផ្លែបក់ផ្លិតច្រើនត្រួត
‑ឯនាយភូមិករណ៍ជុំព្រះវិហារ ក្មេងវត្តច្រើនគ្នាប្រជែងប្រកួត
ស្រែកច្រៀងកំណាព្យស្រែកអស់ពីសួត ល្វើយៗលឺស្មូតជាប់ជួនរដឹក។
‑មាត់ស្រះផ្កាឈូកដើមពោធិ៍ដុះអម កែវកណ្ឌៀតក្អមដើរចុះដងទឹក
ដងទឹកស្រង់ព្រះ បងស្រេកបងនឹក ចិត្តចង់សុំទឹកអូនផឹកមួយឆ្អែត។
‑ផ្កាអើយក្រពុំបងសុំពាល់ផង និងបេះដូងបងដើរឆ្លងច្រើនខេត្ត
ទើបពើបប្រទះកណ្តាលខែចែត្រ ចិត្តបងអណ្តែតតាមកែវភ្នែកស្រី៕
Posted on ខែកក្កដា 1, 2012, in កវី.អ៊ីវ ហួត, កំណាព្យ and tagged មាត់ស្រះផ្កាឈូក. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0