លាពៅទៅបួស
និពន្ធដោយ៖ កវី. អ៊ីវ ហួត
ដកស្រង់ចេញពីសៀវភៅកំណាព្យ “អូនចង់ញ៉ាំអី”
ជិតមាត់អណ្ដូងទងផ្កាព្រលិត
បងដើរឈរជិតវមិត្រពិសី
សក់វែងអន្លាយស្រអែមប្រិមប្រិយ ញាប់ញ័រហរទ័យស្តីរកធីតា។
‑សុំពៅនៅចាំពៅអនុគ្រោះ បងលាទៅបួសសងគុណមាតា
សិក្សាធម៌ព្រះបានបីវស្សា សឹកភ្លាមកាលណាការនឹងនួនល្អង។
‑មុខមុំញញឹមសង្ឃឹមឆ្លងចិត្ត តម្កល់ជីវិតសន្យាស្នេហ៍ស្នង
ពេលបងបួសនាគនាងដង្ហែរផង ដើរក្រោយសេះបងហោះហើរវេហាស៍។
‑បងសែនត្រេកអរញាប់ញ័រក្នុងចិត្ត ចិត្តអូនអាណិតចិត្តបងប្រាថ្នា
ចិត្តអូនបិរសុទ្ធផុតត្រួយស្នេហា ប្តូរផ្តាច់រចនាមគ្គផលជីវិត៕
១៩/៣/៩៣
Posted on ខែកក្កដា 3, 2012, in កវី.អ៊ីវ ហួត, កំណាព្យ and tagged លាពៅទៅបួស. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0