
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២នេះ ក្រសួងវប្បធម៌ និងវចិត្រសិល្បៈ បានប្រារព្ធកម្មវិធី
ប្រគល់ជ័យលាភីស្នាដៃតែងនិពន្ធប្រលោមលោក កំណាព្យរឿង ពានរង្វាន់ព្រះបទុមត្ថេរសោម
ដល់បេក្ខជន និងបេក្ខនារី ពីចំណាត់ថ្នាក់លេខ១ដល់លេខ៥ ក្នុងនោះ ចំណាត់ថ្នាក់លេខ១ គឺបាន
ទៅលើប្រលោមលោករឿង បេះដូងកវី និពន្ធដោយ៖ លាក់ ម៉ាឡែន។



Like this:
ចូលចិត្ត កំពុងផ្ទុក...
ដែលទាក់ទង
សូមចូលរួមត្រេកអរផងប្អូនស្រីអ្នកនិពន្ធវ័យក្មេង!!!
អរគុណបងស្រី
សូមចូលរួមត្រីអរ (បទព្រហ្មគីត)
១.សូមចូលរួមត្រីអរ ដោយអំណរនឹងម៉ាឡែន អ្នកផងខ្ញុំច្រណែន ខំបុណ្យសែនប្រឹងគ្រប់គ្រា។
២.មិនមែនច្រណែនស្អប់ តែត្រឡប់ស្ញើចគ្រប់គ្នា ម៉ាឡែនប្រឹងពុះពារ ទាល់មានគ្រាជាប់ស្នាដៃ។
៣.ខ្ញុំក៏សង្ឃឹមថា មានវាសនាលើកតម្លៃ ឈប់ថោកប្រែជាថ្លៃ ព្រោះមានថ្ងៃលេខមួយដែរ។
៤.អ្នកផងឈប់និន្ទា សើចគ្រប់គ្នាថាពូកែ លើកយសពុកនិងម៉ែ មានគេស្នេហ៍ដូចម៉ាឡែន។
សូមចូលរួមរីករាយផង
ខ្ញុំសង្ឃឹមថាមានវាសនាល្អដូចអ្នក។
លីម ចំរើន
ថ្ងៃមួយនឹងមានពិត អោយតែចិត្តប្រាកដមែន អត់ធ្មត់ចិត្តអោយណែន ថ្ងៃមួយមែននឹងវិលមក។
អរគុណ ចំរើន
សូមចូលរួមសំដែងក្ដីរីករាយផងណាអ្នកគ្រូ។
សូមចូលរួមសប្បាយរីករាយផង។