កូនគោវង្វេងមេ
កណ្ដាលវាលស្មៅខៀវខ្ចី នារដូវរងារកូនគោ និងមេរបស់វាកំពុងស៊ីស្មៅយ៉ាងឆ្ងាញ់ ស៊ីស្មៅបណ្ដើរ និយាយហាមកូនបណ្ដើរ៖<<ចំប៉ាកូន!កុំរត់លេងឆ្ងាយពីម៉ែណា!>>។កូនគោឆ្ងល់៖<<ហេតុអីម៉ែ?>>។
មេគោឆ្លើយ៖<<ព្រោះកូននៅតូចខ្លាចមានគ្រោះថ្នាក់>>។មេគោប្រាប់ហេតុផលដល់កូនតែកូនមិនស្ដាប់ពេល
ម៉ែកំពុងស៊ីស្មៅភ្លេចខ្លួនអាចំប៉ាបានទៅបបួលអាខ្មៅនិងអាត្នោតដើរលេងពួកវារត់ប្រឡែងគ្នាយ៉ាងសប្បាយហក់លោតក្រម៉ិចក្រមើមរត់ទៅរត់មកនៅលើវាលស្មៅចេះតែឆ្ងាយទៅៗ៖<<សប្បាយមែន!ពួកយើង!សប្បាយមែន!ហាស់ៗ>>។មិនយូរប៉ុន្មានពួកវាក៏វង្វេងមេពួកវានាំគ្នារត់ស្រែករកមេ៖<<ម៉ែ!…..ម៉ែ!….ម៉ែ!…..>>។ពួកវាយំផងស្រែកផងឮរំពងពេញព្រៃបន្តិចក្រោយមកពួកវាបានជួបហ្វូងសត្វឆ្កែចចកដែលកំពុងដើរស្វែងរកចំណីហ្វូងឆ្កែទាំងនោះសប្បាយចិត្ដខ្លាំងណាស់ក៏លាន់មាត់ថា៖<<នែពួកយើង!ថ្ងៃនេះមានលាភធំហើយ!តើមានឮសំឡេងអ្វីទេ?ឃើញទេ!នោះសាច់ខ្ចីៗគួរឱ្យឆ្ងាញ់មែនពួកយើង>>។និយាយបណ្ដើរនាំគ្នាដើរចូលបណ្ដើរពីព្រោះកំពុងឃ្លានបន្តិចក្រោយមកហ្វូងចចកធ្វើការឡោមព័ទ្ធហ្វូងកូនគោជាប់ចចកស្រែកគំរាមថា៖<<នែ!ពួកអាល្អិតទាំងអស់គ្នាពួកឯងត្រូវតែធ្វើជាចំណីរបស់ពួកយើងថ្ងៃនេះ>>។កូនគោទាំងអស់ភ្ងាក់ខ្លួនព្រើតម្នាក់ៗធ្វើភ្នែកស្លឺភ័យស្លន់ស្លោអាខ្មៅក៏សួរគ្នាថា៖<<នែពួកយើងគិតធ្វើមេច?>>។អាត្នោតសួរអាចំប៉ាបន្ថែមដោយភិតភ័យយ៉ាងខ្លាំង៖<<មែនហើយ!អាចំប៉ាតើគួរធ្វើម៉ិចទៅពួកយើងក្លាយជាចំនីគេហើយថ្ងៃនេះ>>។រីឯអាចំប៉ាហាក់ដូចជាមិនមានការភ័យខ្លាចសោះឆ្លើយទាំងក្លាហានថា៖<<នែ!ពួកឯងកុំទាន់ភ័យពួកឯងនៅអោយស្ងៀមចាំស្ដាប់យើងនិយាយជាមូយចចកសិន>>អាចំប៉ាក៏និយាយទៅកាន់ហ្វូងចចកថា៖<<ឱបងៗចចកដ៏មានអំនាចអើយពេលនេះពួកខ្ញុំជាចំនីរបស់បងៗហើយតែសូមមេត្តា!កុំទាន់ស៊ីពួកខ្ញុំពេលនេះអី>>ពួកចចកឮពាក្យអាចំប៉ាបញ្ជរក៏សួរ៖<<ហេតុអីបានជាមិនឱ្យពួកយើងស៊ីពេលនេះ?>>អាចំប៉ាក៏ប្រាប់ហេតុផលទៅក្រុមចចក៖<<ព្រោះពួកខ្ញុំវង្វែងមេច្រើនថ្ងៃហើយពួកខ្ញុំស្គមស្គាំងកខ្វក់គួរឱ្យខ្ពើមបើបងៗស៊ីពួកខ្ញុំពេលនេះមិនឆ្ងាញ់ពិសាទេ>>ចចកក៏សអាចំប៉ាបន្តទៀតថា៖<<បើអ៊ីចឹងតើធ្វើយ៉ាងមេចទើបឆ្ងាញ់?>>។អាចំប៉ាឆ្លើយប្រាប់ចចកទៀតថា៖<<បងៗត្រូវជូនពួកខ្ញុំទៅរកកន្លែងណាដែលមានទឹកនិងសំបូរស្មៅច្រើនដើម្បីឱ្យពួកខ្ញុំបានស៊ីស្មៅហើយងូតទឹកឱ្យស្អាតបាតទើបពួកខ្ញុំធំធាត់ហើយសំបូរសាច់ស៊ីនោះអី>>ក្រុមចចកយល់ព្រមតាមសំណើពេលដល់កន្លែងមានស្មៅនិងទឹកអាចំប៉ាសប្បាយចិត្តណាស់ព្រោះអត់បានស៊ីស្មៅនិងផឹកទឹកច្រើនថ្ងៃមកហើយតែអាខ្មៅនិងអាត្នោតមិនសូវសប្បាយចិត្តសោះពួកគេស៊ីស្មៅផងស្រក់ទឹកភ្នែកផងចំនែកអាចំប៉ាស៊ីស្មៅផងស្រែកច្រៀងផងគ្មានភ័យបន្តិចសោះពេលកូនគោទាំងបីស៊ីស្មៅនិងផឹកទឹកឆ្អែតហើយក្រុមចចករត់តំរង់បំរុងនិងប្រហាស្រាប់តែអាចំប៉ាស្រែក៖<<ឈប់ៗ!បងៗគ្នាបងឯងច្រើនណាស់ស៊ីពួកខ្ញុំបីក្បាលមិនឆ្អែតទេ>>ដោយចិត្តលោភចចកឈប់តាមពាក្យអាចំប៉ាហើយសួរថា៖<<មែនហើយតើពួកយើងត្រូវធ្វើយ៉ាងមេចទើបស៊ីឆ្អែត?>>។អាចំប៉ាក៏ប្រើល្បិចបន្តទៀត៖<<បងៗត្រូវចាត់គ្នាឱ្យតាមរកម្ដាយពួកខ្ញុំឱ្យឃើញហើយប្រាប់គាត់ថាពួកខ្ញុំនៅទីនេះពេលពួកគាត់មករកពួកខ្ញុំបងៗនិងបានសាច់ស៊ីឆ្អែតជាមិនខាន>>។ចចកក៏ចាត់គ្នាឱ្យតាមរកម្ដាយកូនគោទាល់តែឃើញពិតមែនពេលដែលមេគោដើរចូលដល់កន្លែងរបស់កូនៗស្រាប់តែអាចំប៉ាធ្វើសំលេងត្រាប់តាមសត្វតោស្រែកគ្រហឹមយ៉ាងខ្លាំងដូចជាសត្វតោកំពុងបញ្ចេញអំនាចគំរាមចាប់ចំនីពេលនោះក្រុមចចកផ្អើលយ៉ាងខ្លាំងខ្លះរត់បុកគ្នាស្លាប់ខ្លះត់បុកគល់ឈើស្លាប់ខ្លះទៀតរត់ចូលព្រៃបាត់ទៅ។អាចំប៉ាអាខ្មៅនិងអាត្នោតរួចផុតពីសេចក្ដីស្លាប់រត់ទៅអោបម្ដាយរៀងៗខ្លួនហើយបាននិយាយសារភាពពីកំហុសរបស់ខ្លួនថា៖<<ដោយសារតែកូនមិនស្ដាប់តាមដំបូន្មានរបស់ម៉ែបានជាកូនជួបរឿងបែបនេះកូនសន្យាថាថ្ងៃក្រោយនឹងស្ដាប់តាមការទូន្មានរបស់ម៉ែជានិច្ច>>។ម្ដាយញញឹមហើយអោបកូនដោយសេចក្ដីស្រឡាញ់ពេញចិត្តចាប់ពីពេលនោះមកអាចំប៉ាអាត្នោតនិងអាខ្មៅបានក្លាយជាកូនល្អនៅក្នុងគ្រួសារសិស្សល្អមិត្តល្អនៅសាលា។
និព្ធដោយ
ឃឿម គិមចេក
Posted on ខែកក្កដា 20, 2012, in ឃឿម គិមចេក, រឿងកុមារ, រឿងខ្លី and tagged កូនគោវង្វេងមេ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0