ជីវិតប្រែប្រួល

និពន្ធដោយ៖ កវី.អ៊ីវ ហួត

ដកស្រង់ចេញពីសៀវភៅកំណាព្យ អូនចង់ញ៉ាំអី

‑ជីវិតអួរអាប់​ស្មុគ្រស្មាញម្ដងៗ                  យើងខំរាល់ដង​ឆ្លងដល់ត្រើយសុខ

ព្រលឹងបងអើយ​កុំអុកមមុក                     សុខអ្វីជាងសុខ ​សុខក្នុងគ្រួសារ។

‑បងចង់មានឆាប់​ធូរធារធនធាន                រកស៊ីមានបានថ្កើងថ្កានគ្រួសារ

អូនសែនត្រេកអរ​ អរក្នុងចិន្ដា                  សរសើរវាសនា​អូនបានជួបបង។

‑ធ្វើម្ដេចជំនួញ​ជួញមិនទាន់ចិត្ត                 អូនសែនអាណិត​ចិត្តបងហ៊ានល្បង

ពិបាកម្ដេចម្ដា​ប្កេជ្ញាប៉ុនប៉ង                     ជួយជ័យគ្រប់ដងប្រឡងវាសនា។

‑អូនសែនសរសើរ​ចិត្តបងខំប្រឹង                គិតគូរពង្រឹង​សេដ្ឋកិច្ចគ្រួសារ

គ្រប់ពេលមាសស្នេហ៍ថែចិត្តរៀមរ៉ា            រៀមរ៉ាស្នេហា​អូនស្មើដួងចិត្ត៕

                                                                   ២៩/៤/៩២

About បេះដូងពិត

បេះដូងពិត

Posted on ខែកក្កដា 20, 2012, in កវី.អ៊ីវ ហួត, កំណាព្យ and tagged . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: