វត្តនៅភ្នំពេញ

និពន្ធដោយ៖ កវី.អ៊ីវ ហួត

ដកស្រង់ចេញពីសៀវភៅកំណាព្យ “អូនចង់ញ៉ាំអី”

‑អូនអើយពេលបុណ្យ​ចូលឆ្នាំសប្បាយ       បងនាំឆោមឆាយទៅលេងវត្តភ្នំ

វត្តសំពៅមាស​ស្រះចកបុទម                   វត្តថ្វាយបង្គំ​វត្តមហាមន្ត្រី។

‑វត្តសារាវ៉ាន់​ រួចវត្តទឹកល្អក់                      វត្តកោះរួចហក់​ វត្តស្ទឹងមានជ័យ

លង្កាព្រះពុទ្ធ​មានបុណ្យបារមី                  ធ្វើបុណ្យឆ្នាំថ្មី​ជាមួយជាតិខ្មែរ។

‑ទៅវត្តវិហារ​ព្រះកែវណាឆោម                  ថាន់ឧណ្ណាលោម​វត្តស្វាយពពែ

វត្តទួលទំពូង​ចិនដំដែកក្បែរ                     គីឡូហូរហែរ​លេខប្រាំតទៅ។

‑យើងទៅគ្រប់វត្ត​ថ្វាយបង្គំព្រះ                  សំពះតេជៈតំរង់តំរូវ

សាមគ្គីសាមគ្គា​គ្រប់ផ្នែកគ្រប់ផ្លូវ               ពីនេះតទៅខ្មែរស្រលាញ់ខ្មែរ៕

                                                                   ១៦/១/៩៤

About បេះដូងពិត

បេះដូងពិត

Posted on ខែសីហា 7, 2012, in កវី.អ៊ីវ ហួត, កំណាព្យ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: