កញ្ចក់ចិត្តអូន

និពន្ធដោយ៖ កវី. អ៊ីវ ហួត

ដកស្រង់ចិត្តពីសៀវភៅកំណាព្យ “អូនចង់ញ៉ាំអី”

‑កញ្ចក់ចិត្តល្អ​អង្វរករចិត្ត                         ឱ្យឆ្លុះហើយសិត​សក់វែងអន្លាយ

ពិនិត្យជិតភ្នែក​រូបឆោមឆើតឆាយ             អារម្មណ៍រីករាយសប្បាយក្នុងចិត្ត។

‑កញ្ចក់ឆ្លុះចិត្ត​ឃើញរឹតតែល្អ                    ដូចទេពអប្សរ​អង្គរនិមិត្ត

ឆ្លុះទឹកស្រះស្រង់​ថ្លាឆ្វង់ប៉ងស្និទ្ធ               ស្នេហ៍មួយជីវិត​ដួងចិត្តរៀមរ៉ា។

‑អូនប៉ងល្អឆើត​លើសស្រីទាំងផង             សម្រាប់តែបងមួយ​ក្នុងលោកា

រៀមជាក្សត្រា​កំពូលចិន្ដា                        ធីតាប្រាថ្នា​ផ្សំផ្គុំជីវិត។

‑កញ្ចក់លួងចិត្តឱ្យអូនអំណត់                   ថ្ងៃមួយប្រាកដ​ជាប្រុសវរមិត្រ

វិលមករកអូនរួមរ័ក្សស្នេហ៍ស្និទ្ធ                កសាងជីវិត​សុខដុមរមនា៕

១៧/៥/៩៣

About បេះដូងពិត

បេះដូងពិត

Posted on ខែសីហា 10, 2012, in កវី.អ៊ីវ ហួត, កំណាព្យ and tagged . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: