ស្រកទឹក ស្រកចិត្ត(បទពាក្យប្រាំពីរ)

indexនិពន្ធដោយ៖ លាក់ ម៉ាឡែន ទឹកស្រកបន្សល់ថ្នល់បាក់បែក ចិត្តស្មោះរហែកបែកតាមថ្នល់ ទឹកស្រកឆក់យកស្រស់និមល បងប្រៀបដូចថ្នល់សល់ស្លាកស្នាម។ ដិតដាមដាច់ដោចហោចចិត្តអស់ គ្រាំគ្រាក្រៀមក្រោះទុក្ខក្រិនក្រាម ធ្លាប់តែហ៊ឺហាប្រែរហាម ឈឺឆេះសព្វប្រាណព្រោះប្រាស់ព្រាត់។ បងស្មានមិនបានជួបអូនទៀត ស្មានថាឃ្លៀងឃ្លាតលែងកម្សត់ ឃើញអូនម្តងទៀតរឹតជូរចត់ បងរឹតកម្សត់ព្រោះជីវ៉ា។ រូបថតនឹមនួនក្នុងFacc Book សើចឡើងស្រស់មុខនិងសង្សារ ថែមទាំងសរសេរបញ្ជាក់ថា នេះគឺស្នេហាលើកទីមួយ។ ពុទ្ធោ!នឹមនួនស្រស់ព្រលឹង បងដាច់ខ្យល់ភឹងព្រោះទុក្ខព្រួយ បើអូនថាគេអ្នកទីមួយ ចុះបងទុក្ខព្រួយទីប៉ុន្មាន?។

About បេះដូងពិត

បេះដូងពិត

Posted on ខែសីហា 10, 2012, in កំណាព្យ, លាក់ ម៉ាឡែន and tagged . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: