ឃើញផ្លូវសង្ឃឹម
និពន្ធដោយ៖ កវី. អ៊ីវ ហួត
‑សុបិនយប់ជ្រៅ ឃើញផ្លូវសង្ឃឹម ចិត្តខ្ញុំញញឹមអបអរសាទរ
លោកដឹកដៃជាតិ ដើរទៅអង្គរ ជាតិសាងនគរ និងសន្តិសុខ។
‑មានអាងទំនប់ គ្រប់ព្រែកគ្រប់ស្ទឹង មានថ្នល់សន្ធឹង កាត់ភូមិកាត់ស្រុក
រាងជាសំណាញ់ ពីងពាងសំបុក សេដ្ឋកិច្ចកើនស្តុក ផ្នែកកសិកម្ម។
‑កូនឆ្លៀតខំរៀន សន្សំប្រាជ្ញា រៀនច្រើនភាសាពុះពារក្លាហាន
រៀនផងរកផង ឥតខ្លាចនឿយប្រាណ ចេះថ្លឹងប្រមាណ បានផលហូរហែរ។
‑ម៉ែសុំបន់ស្រន់ គុណពិស្ណុកា ដែលធ្លាប់ស្ថាបនា ប្រាង្គប្រាសាទខ្មែរ
ចូលមកសណ្ឋិតក្នុងចិត្តកូនម៉ែ តទៅស្គាល់តែ សិរីសួស្តី។
១៦/០១/១៩៩៤
Posted on ខែកញ្ញា 25, 2012, in កវី.អ៊ីវ ហួត, កំណាព្យ and tagged ឃើញផ្លូវសង្ឃឹម. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0