ឃ្លាខ្មែរ
និពន្ធដោយ៖ កវី.អ៊ីវ ហួត(ដងប៉ាក់កាប្រាក់)
‑ឃ្លាខ្មែរឃ្លីងឃ្លោង ដូចដំណើរទូក យោលតាមប្រយោគ បូកគុណអត្ថន័យ
លឿនដូចព្រួញទិព្វ ឬខ្សឹបហឫទ័យ គយគន់ផ្កាភ្ញី ល្បើកក្បាច់អង្គរ។
‑រៀបពាក្យណែងណង ន័យនិងខ្លឹមសារ ជាភួងបុប្ផា ចម្រុះពណ៌ល្អ
អត្ថន័យពាក់ព័ន្ធ ឆ្លងឆ្លើយបន្ទរ ណែងណងបញ្ឈរ គំនូរគំនិត។
‑ឃ្លាខ្មែរដង្ហែរ ដង្ហើមវប្បធម៌ ក្បួនអាចារ្យធម៌ គម្ពីជីវិត
ព្រលឹងជាតិខ្មែរ ជ្រោមជ្រែងថ្លែងឫទ្ធិ ទោះនៅឆ្ងាយជិត រួមឫទ្ធិជិតគ្នា។
‑ពាក្យពេជ្រពីរោះ ន័យនិងខ្លឹមសារ ឆ្លាក់ចិត្តខេមរា សាមគ្គីសាមគ្គា
ជាតិខ្មែរជួបជុំ ផ្តុំកម្ពុជា ដួងកាយខេមរា អមតៈរៀងអើយ។
២១/០១/១៩៩២
Posted on ខែតុលា 1, 2012, in កវី.អ៊ីវ ហួត, កំណាព្យ and tagged ឃ្លាខ្មែរ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0