គុណបិតា
និពន្ធដោយ៖ កវី. អ៊ីវ ហួត (ដងប៉ាក់កាប្រាក់)
‑សូមគុណបិតា រចនាផ្លូវចិត្ត ទាំងផ្លូវគំនិត គិតគូរកើតការ
ចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ ចិញ្ចឹមរដ្ឋា សិរីសួស្តី។
‑សូមឪបណ្តុះ ចិត្តកូនឲ្យចេះ សន្សំតម្រិះ ជាប្រក្រតី
សន្សំធនធាន ឈ្មួញជួញជោគជ័យ សន្សំមេត្រី ញាតិមិត្តជិតឆ្ងាយ។
‑ដើម្បីវិចិត្រ ជីវិតគ្រួសារ ជីវិតរដ្ឋា សុចសាន្តសប្បាយ
លែងបែកសំបុក បាត់បង់នាយអាយ ស្របពុទ្ធទំនាយ សប្បាយអង្គរ។
‑ដើម្បីពួតដៃ រួមច្នៃលោកា ជាពិស្ណុកា គ្រោងការនគរ
សតវត្សម្ភៃមួយ ចូកជួយបន្ត សាងសង់អង្គរ មេត្រីសកល។
ច.២៦/០៤/១៩៩៦
Posted on ខែតុលា 4, 2012, in កវី.អ៊ីវ ហួត, កំណាព្យ and tagged គុណបិតា. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0