ប្រាសាទកេរ្តិ៍ខ្មែរ(១)
និពន្ធដោយ៖ កវី. អ៊ីវ ហួត (ដងប៉ាក់កាប្រាក់)
‑មើលន៏! មាសស្នេហ៍ កេរ្តិ៍ខ្មែរដំណ ព្រះខណ្ឌអង្គរ និងកំពង់ធំ
អង្គរវត្តល្អ អង្គរធំសម បាយន្តណា៎ម៉ុម មុខព្រហ្មប្រិមប្រិយ។
‑ប្រាសាទព្រៃថ្នាល មើលប្រាសាទខ្នា ប្រាសាទអ្នកតា ក្រវាន់អមព្រៃ
ប្រាសាទនាងខ្មៅ អណ្តែតលលៃ ត្រពាំងខ្យងជ័យ អូប៉ោងសេកតា។
‑ចិត្តយើងរំភើប ឃើញព្រះវិហារ ឃើញបឹងមាលា បារាយណ៍ទឹកថ្លា
មេបុណ្យប្រែរូប ចៅសាយទេវតា មើលបន្ទាយឆ្មារ ឃើញបន្ទាយស្រី។
‑មើលក្រោលរមាស ឃើញដំរីក្រាប ព្រះគោថ្មដាប មើលបន្ទាយជ័យ
បក្សីចាំក្រុង បាកុងភ្នំដី អង្គរបុរី នឹកវត្តអង្គរ។
១៤/១២/១៩៩២
Posted on ខែតុលា 4, 2012, in កវី.អ៊ីវ ហួត, កំណាព្យ and tagged ប្រាសាទកេរ្តិ៍ខ្មែរ(១). Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0