ឃ្លាតទាំងអាល័យ(បទពាក្យប្រាំពីរ)

និពន្ធដោយ៖ អ្នកគ្រូ មិត្ត ផល្លា

១៥ តុលាសែនរន្ធត់

ក្នុងចិត្តតក់ស្លុតឥតឧបមា

ទទួលដំណឹងពេញរដ្ឋា

អង្គសម្តេចតាឃ្លាតចាកលោក។

ប្រជាប្រុសស្រីទុក្ខចំបែង

ស្រែកយំក្តែងៗសែនសោយសោក

អាណិតស្រលាញ់ដល់រូបលោក

មិនគួរឡើយមកអស់ជន្មា។

ស្តាយស្នាមញញឹមស្តាយស្នាដៃ

តាំងពីក្មេងវ័យខំបូជា

​​ប្រឹងប្រែងខ្នះខ្នែងខំពុះពារ

ដើម្បីប្រជាជាតិខេមរា។

ទោះបីនឿយហត់ក៏ឥតគិត

ប្តូរកាយជីវិតព្រោះស្នេហា

ស្រឡាញ់កូនចៅស្មើអាត្មា

លំបាកម្តេចម្តាមិនថយរា។

ឥឡូវឃ្លាតឆ្ងាយទាំងកាយចិត្ត

ក្តុកក្តួលអួលពិតសែនគ្រាំគ្រា

គ្មានថ្ងៃវិលវិញជួបភក្រ្តា

លើកហត្ថទ្វេហាបន្ទន់ប្រាណ។

សូមវិញ្ញាណខន្ធអង្គសម្តេច

ទ្រង់បានសម្រេចព្រះនិព្វាន

មានសេចក្តីសុខគ្រប់ជាន់ឋាន

ខ្ពង់ខ្ពស់ថ្កើងថ្កានគ្រប់ៗជាតិ។

កូនចៅនៅរស់នឹងប្តេជ្ញា

ស្តារជាតិខេមរាមិនឱ្យឃ្លាត

ខិតខំពុះពារមិនរវាត

ដើម្បីស្ទួយជាតិឆ្ពោះទៅមុខ។

និពន្ធដោយ៖ អ្នកគ្រូ មិត្ត ផល្លា

About បេះដូងពិត

បេះដូងពិត

Posted on ខែវិច្ឆិកា 27, 2012, in កំណាព្យ, មិត្ត ផល្លា and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: