រឿងខ្លី មនុស្សដំបូង

first
និពន្ធដោយ៖ កុមារា ឈាវ សំណាង (ក្មេងប្រុស ដែលស្រឡាញ់ការតែងនិពន្ធ)
មុននិងជួបស្នេហ៍ពិតប្រាកដមួយ ខ្ងុំក៏ធ្លាប់ខូចចិត្តម្ដងរួចមកហើយ៕ កាលនោះខ្ងុំរៀននៅឡើយ ខ្ងុំបានស្គាល់បុរសម្នាក់ឈ្មោះ ស្គាយ អាយុ ២៥ ឆ្នាំ តាម។ពួកយើងបានណាត់ជួបគ្នានៅមណ្ឌលកំសាន្ត [Dream Land]ហើយបានពេញចិត្តគ្នាទៅវិញទៅមក។ស្គាយ មិនត្រឹមតែសង្ហារមួយមុខទេ គេថែមទាំងមានសម្ដីពិរោះ និង រួសរាយទៀតផង ធ្វើអោយខ្ងុំបាក់ចិត្តស្រលាញ់ ព្រមទទួលគាត់ជាសង្សារភ្លាម។ស្គាយ ប្រាប់ថាគេនៅកំលោះ ធ្លាប់មានសង្សារម្ដងរួចមកហើយ ដោយសេពគប់គ្នាមិនចុះសម្រុងពួកគេបានបែកគ្នាទៅ។
ស្គាយ រៀននៅសាលាផ្សេងពីខ្ញុំ ជាហេតុធ្វើឱ្យពួកយើងជួបគ្នាមិនបានដិតដល់គឺ ១សប្ដាហ៍ណាត់ជូបគ្នា២ ទៅ ៣ដង ឬក៏និយាយគ្នាតាម Internet និង ទូរស័ព្ទ ខ្ញុំធ្លាប់ទទូចស្គាយមកលេងប៉ាម៉ាក់ខ្ញុំដែរ តែត្រូវគេបដិសេធហើយពេលខ្ញុំចង់ជួបប៉ាម៉ាក់គេវិញ ក៏ត្រូវគេយកលេសរហូត។
ថ្ងែនេះជាថ្ងៃបុណ្យ christmas ចំថ្ងៃអាទិត្យជាថ្ងៃខ្ញុំទំនេរពីការសិក្សាខ្ញុំបានតេណាត់ស្គាយ ញ៉ាំភីហ្សា ប៉ុន្តែស្គាយប្រាប់ថាមានកិច្ចសំខាន់នៅផ្ទះទៅមិនបាន។ខ្ញុំខ្ជិលសួរដេញដោលច្រើនក៏ដាច់ចិត្ដញ៉ាំភីហ្សាម្នាក់ឯង។ពេលចូលទៅដល់ ខ្ញុំបានជួបរឿងរន្ធត់មួយគឺឃើញស្គាយនិងស្រីម្នាក់កំពុងបញ្ចុកនំភីហ្សាគ្នាទៅវិញទៅមក។ខ្ញុំក្ដុកក្ដួលក្នុងចិត្ដជាខ្លាំងពេលឃើញ
កាយវិការជិតស្និទ្ធរបស់អ្នកទាំងពីរ។ភ្លាមនោះខ្ញុំយកទូរស័ព្ទcallទៅស្គាយឲ្យមកជួបខ្ងុំនៅខាងក្រៅ មួយសន្ទុះក្រោយមកក៏ឃើញស្គាយដើរចេញមកយ៉ាងលឿន។ខ្ញុំទៅជិតគេរួចសួរយ៉ាងរហ័ស:
”ស្រីម្នាក់នោះត្រូជាអ្វីនិងបង?”
ស្គាយតបមកវិញ
”នាងជាគូដណ្ដឹងរបស់បង ពួកយើងជិតរៀបការហើយ  រ៉ូហ្សា យើងបែកគ្នាទៅ”
ស្គាយនិយាយចប់ ខ្ញុំទះកំផ្លៀងស្គាយមួយទំហឹង រួចនិយាយ:
”មនុស្សបោកប្រាស់”
ខ្ងុំរត់ចេញទាំងទាំងទឹកភ្នែកហូរជោកថ្ពាល់ ក្នុងចិត្ដខ្ញុំ ពេលនេះសែនឈឺហួសប្រមាណ តាំងពីដើមមកខ្ញុំមិនដែលឈឺចាប់បែបនេះឡើយ។
ចាប់តាំងពីពេលនោះមក ខ្ញុំធ្លាក់ខ្លួនជាមនុស្សខូចចិត្ដ ស្គាយក៏ឈប់callមកខ្ងុំដែរ។
សំណាងល្អមានមនុស្សប្រុសម្នាក់ឈ្មោះប៊យ ដែលរៀនថ្នាក់ជាមួយខ្ងុំមកនិយាយលេងសើចនិងខ្ញុំរាល់ថ្ងៃ
ធ្វើឲ្យខ្ងុំបានបំភ្លេចស្គាយ។
  ការរស់នៅជិតគ្នាពីមួយទៅមួយថ្ងៃ ពន្លកស្នេហ៍របស់ខ្ងុំបានលូតលាស់ម្ដងទៀត គឺប៊យបានសារភាពស្នេហ៍ថាគេចូលចិត្ដខ្ញុំ គេមិនគិតពីអតីតកាលរបស់ខ្ងុំ គេមិនបោកប្រាស់ខ្ញុំដូចស្គាយឡើយ ជាពិសេសប៊យស្រលាញ់ខ្ញុំខ្លាំងបំផុត…….។

About បេះដូងពិត

បេះដូងពិត

Posted on ខែធ្នូ 9, 2012, in ឈាវ សំណាង, រឿងខ្លី and tagged , . Bookmark the permalink. 1 មតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: