កំណាព្យ “ក ខ”
និពន្ធដោយ៖ លោក តិក លីហ៊ាន
ក កម្មអ្វីខ្ញុំម៉ុមបែកបែរ
ខ ខំខិតថែស្នេហ៍ឥតហ្មង
គ គិតគ្រប់គ្រាពុំងាបង
ឃ ឃ្លាតម្តងៗបងទុក្ខព្រួយ។
ង ងាកឆ្វេងស្ដាំចាំឈ្មោះពៅ
ច ចិត្តគិតទៅពន្លកត្រួយ
ឆ ឆោមឆើតឆាយកាយតែមួយ ជ ជូនចាំជួយជំនួយស្នេហ៍។
ឈ ឈឺឮពាក្យពោលទ្រគោះ ញ ញ័ររង្គោះព្រោះស្រីបែរ
ដ ដិតដាមដោយពាក្យស្បថស្បែ ឋ ឋានភពស្នេហ៍ប្រែព្រាត់ឆ្ងាយ។
ឌ ឌុកដាក់ដេញពេញឱរា ឍ ធ្វើម្តេចម្តាបានរសាយ
ណ ណែនាំផងណាឆោមឆាយ ត តបរ៉ាប់រ៉ាយមកមាសបង។
ថ ថាមកម៉ុមកុំនៅស្ងៀម ទ ទើបទ្រូងរៀមផុតសៅហ្មង
ធ ធុញថប់ថ្វីស្រស់ស្នេហ៍ស្នង ន នួនស្តីសងផងណាស្រី។
ប បើរូបបងបានជាខុស ផ ផុងកំហុសណាមួយក្ដី
ព ពោលពាក្យពេចន៍មកចរណៃ ភ ភ័ក្ដ្រពិសីកុំបីបែរ។
ម មើលឲ្យចំកុំខំគេច យ យល់ដូចម្ដេចទើបគេចកែ
រ រៀមរស់រងទុក្ខព្រោះស្នេហ៍ ល លង់ព្រោះតែសម្ដីអូន។
វ វេលាណាចិន្ដាផ្សង ស សូមនួនល្អងកុំស្រពោន
ហ ហ៊ានលះបង់មិនខ្លាចសូន្យ ឡ អ ឡើយអូនម្ចាស់ជីវិត៕
តិក លីហ៊ាន
Posted on ខែធ្នូ 29, 2012, in កំណាព្យ, តិក លីហ៊ាន and tagged ក ខ, តិក លីហ៊ាន. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0