ឥទ្ធិពលស្នេហ៍(បទពាក្យ៧)
និពន្ធដោយ៖ លាក់ ម៉ាឡែន
១. មុនចូលរោងការស្រក់ទឹកភ្នែក ព្រោះបេះដូងបែកហែកជាពីរ
ចិត្តស្នេហ៍មិនដាច់ទុក្ខញាំញី ប្រេះបែកធរណីស្លាប់ហើយខ្ញុំ។
២. សេចក្តីស្នេហាថ្លាអនេក ទោះបីទឹកភ្នែកខ្ញុំក្រៀមក្រំ
មនុស្សបេះដូងស្មោះកំដរយំ ចិត្តស្នេហ៍រងំផ្លុំចិត្តនឹក។
៣. ទឹកចិត្តស្នេហាខ្លាំងក្លាណាស់ ឱ្យខ្ញុំបម្រាសលែងឈឺស្ពឹក
បំភ្លេចមនុស្សម្នាក់ដែលធ្លាប់នឹក ឱ្យរស់រលឹកតែមនុស្សថ្មី។
៤. អ្នកណាដែលថាមិនអាចភ្លេច មនុស្សក្នុងជីវិតធ្លាប់ភក្តី
អ្នកត្រូវស្រឡាញ់គឺស្វាមី មនុស្សរួមវិថីលុះថ្ងៃសូន្យ។
០៤ ០២ ២០១៣
Posted on ខែមីនា 17, 2013, in កំណាព្យ, លាក់ ម៉ាឡែន and tagged លាក់ ម៉ាឡែន, ឥទ្ធិពលស្នេហ៍. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0