នាមជាខេមរា(បទកាកគតិ)

???????????????????????????????

និពន្ធដោយ៖ អ្នកគ្រូ លាក់ ម៉ាឡែន និងសិស្សថ្នាក់ទី៦ក១ទាំងអស់

ឆ្នាំសិក្សា ២០១២-២០១៣

ដកស្រង់ចេញពី៖ សៀវភៅបេះដូងពិត ឆ្នាំទី៤

១.      នាមជាខេមរា           ចិត្តត្រូវប្តេជ្ញា            កុំឱ្យរំលង

ការពារទឹកដី            កុំឱ្យឆ្គាំឆ្គង              មិនត្រូវរំលង

ជាតិសាសន៍នៃយើង។

២.      ប្រពៃណីខ្មែរ            កូនចៅខំថែ             មិនត្រូវរើសអើង

ទាំងការស្លៀកពាក់    ខ្លីពេកខ្យល់ប៉ើង       អាសូរខ្មែរយើង

តពីដូនតា។

៣.      ខ្មែរល្អពូជល្អ            ជាជាតិបវរ              ស្រស់ដូចបុប្ផា

ត្រូវមានចំណេះ        ចេះពិចារណា          កុំឱ្យគេថា

ខ្មែរពូជអាក្រក់។

៤.      រួមដៃគ្នាឡើង           ត្រូវលើកតម្កើង        កុំឱ្យមានល្អក់

វប្បធម៌ជាតិឯង        កុំឱ្យកខ្វក់                កុំឡើងពង្វក់

ស្មារតីជាតិខ្មែរ។

៥.      តោះ! ពួតដៃគ្នា         គ្រប់ពេលវេលា        ខិតខំកែប្រែ

រក្សាទឹកចិត្ត             បេះដូងជាខ្មែរ          ប្រៀបដូចដួងខែ

រះភ្លឺត្រចះ។

សៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៣

                             និពន្ធដោយ៖ គ្រូ និងសិស្សថ្នាក់ទី៦ក

About បេះដូងពិត

បេះដូងពិត

Posted on ខែកក្កដា 7, 2013, in កំណាព្យ, បេះដូងពិត and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: