ក្នុងខេត្តសៀមរាប (បទភុជ្គលីលា)
និពន្ធដោយកុមារី៖ ហេង សៀអ៊ីង
ថ្នាក់ទី៦ក១ នៃសាលាបឋមសិក្សាវត្តបូព៌
១. នៅឯទឹកដីសៀមរាប មានផ្ទះតម្រៀប តាមជួរជាច្រើន។
២. ភោគផលដំណាំក៏ច្រើន ជោគជ័យចម្រើន សែនល្អពេកក្រៃ។
៣. ប្រាសាទអង្គរមានន័យ អ្នកចេះអ្នកច្នៃ តាំងពីរបុរាណ។
៤. សូមអ្នកកុំឱ្យខកខាន មកលេងកម្សាន្ត តំបន់ទេសចរណ៍។
៥. ខេត្តនេះមានមនុស្សអ៊ូអរ អើយសែនកុះករ នៅផ្សាររាត្រី។
៦. ទីនោះគេមានអាងត្រី ម៉ាស្សាសរសៃ ដល់ភ្ញៀវទាំងឡាយ។
៧. ធ្វើឱ្យភ្ញៀវសើចក្អាកក្អាយ នាំគ្នាសប្បាយ ក្នុងខេត្តសៀមរាប។
Posted on ខែសីហា 31, 2013, in កំណាព្យ, បេះដូងពិតឆ្នាំទី៤, ស្នាដៃកុមារ and tagged ក្នុងខេត្តសៀមរាប, ហេង សៀអ៊ីង. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0