រំដួលស្រែណូយ

IMG_2455 copy

និពន្ធដោយ៖ លោក តិក លីហ៊ាន

រំដួលស្រែណូយរៀមធ្លោយខ្លួនស្នេហ៍                          ដាក់ចិត្ដបងក្បែររស់ថែជីវា

លង់នឹងសម្ដីស្រីអូនសន្យា                                            ថាស្មោះស្នេហាលុះត្រាក្សិណក្ស័យ។

មិនគួរណាសោះស្រណោះខ្លួនពេក                             ទ្រាំហូរទឹកភ្នែកសង្វេគអាល័យ

នឹករឿងអតីតចិត្ដនៅស្រមៃ                                          ទន្ទឹងយប់ថ្ងៃក្រែងថ្លៃមេត្តា។

សង្ឃឹមគ្មានសោះអស់ហើយគ្មានសល់                                    ទ្រូងសែនខ្វាយខ្វល់ដល់ថ្ងៃអូនការ

ម៉ុមព្រមតាមម្ដាយណាយពីរៀមរ៉ា                                កុំបីសោកាណាស្រស់នួន​ល្អង។

ស្រែណូយសូមនាំពាំពាក្យខ្ញុំទៅ                                  ប្រាប់ដល់ពាលពៅនៅថ្ងៃនេះផង

ធ្វើម៉េចកម្មពារពុំងានិងបង                                            ជាតិក្រោយសូមផ្សងជួបជាគូអើយ៕

About បេះដូងពិត

បេះដូងពិត

Posted on ខែវិច្ឆិកា 18, 2013, in កំណាព្យ, តិក លីហ៊ាន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: