សង្សារនិងប្តី (បទកាកគតិ)
និពន្ធដោយ៖ លាក់ ម៉ាឡែន
១. ពពកត្រជាក់ ភ្លៀងចាប់ផ្តើមធ្លាក់ ទាក់ចិត្តស្នេហា
ឱ្យចាប់នឹកភ្នក ផ្អូកដល់សង្សារ ធ្លាប់កាន់ហត្ថា
ក្រោមព្រះពិរុណ។
២. ខ្យល់បក់រសាត់ ភ្លៀងក៏ស្ងប់ស្ងាត់ បាត់ទុក្ខទារុណ
ពាក្យថាសង្សារ លែងមានទម្ងន់ ទុក្ខសោកលែងធ្ងន់
ដូចមុនទៀតហើយ។
៣. ខ្យល់ស្ងាត់ភ្លៀងធ្លាក់ទាញចិត្តឱ្យភ្ញាក់ ផុតទុក្ខត្រាណត្រើយ
លែងនឹកសង្សារ នឹកប្តីម្តងហើយ ទោះភ្លៀងធ្លាក់ញយ
ឈប់ស្តាយចិត្តនឹក។
៤. សង្សារនិងប្តី ជាតិជាមនុស្សស្រី គប្បីរលឹក
សង្សារពេលខ្លី ប្តីទីពន្លឹក ចងចិត្តឱ្យនឹក
ពេញមួយជីវិត។
៥. នេះបានន័យថា កុំយកសង្សារ យូរពេករែងគិត
បើស្នេហ៍ជ្រៅហើយ ក្រាបខ្នើយកៀកកិត ឱ្យញាតិចូលជិត
ចងដៃឱ្យពរ។
សៀមរាបថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៣
លាក់ ម៉ាឡែន
Posted on ខែឧសភា 30, 2014, in កំណាព្យ, លាក់ ម៉ាឡែន and tagged លាក់ ម៉ាឡែន, សង្សារនិងប្តី. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0