សមុទ្រស្នេហ៍ទន្លេទុក្ខ(បទពាក្យ៧)
និពន្ធដោយ៖ លាក់ ម៉ាឡែន
១. សមុទ្រស្នេហ៍ស្មោះដូចជ្រោះជ្រៅ ខ្ញុំឆ្លងផុតទៅនៅស្រួលហើយ
តែទន្លេទុក្ខខ្ញុំនៅឡើយ មិនទាន់ស្គាល់ត្រើយនោះយ៉ាងណា។
២. ខ្ញុំថាខ្ញុំមាំសមក្រៃណាស់ ភពផែនស្គាល់ច្បាស់ណាស់នេត្រា
មិនដែលភ័យខ្លាចនឹងអ្នកណា គ្រវាសហត្ថាស្មារតីជាក់។
៣. ដល់ពេលមកឃើញឋាននរក ទឹកភ្នែកធ្លាយស្រក់ថ្លើមធ្លាយធ្លាក់
ទប់ចិត្តមិនជាប់ទ្រូងកន្រ្តាក់ នេះឬច្រវាក់នៃជីវិត។
៤. ចុះចាញ់មិនមែនជម្រើសខ្ញុំ ប៉ុន្តែខ្ញុំយំជាការពិត
ទន្លេទុក្ខអើយល្វីងជ្រិញស្អិត ចាំមួយជីវិតក្នុងជាតិនេះ។
មន្ទីពេទ្យគន្ធបុប្ផា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤
Posted on ខែតុលា 1, 2014, in កំណាព្យ, លាក់ ម៉ាឡែន and tagged លាក់ ម៉ាឡែន, សមុទ្រស្នេហ៍ ទន្លេទុក្ខ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0