អ្នកគ្រូខ្ញុំ(បទពាក្យប្រាំពីរ)

monyនិពន្ធដោយ៖ កុមារី ឈន នាថមន្នី 

ជាសិស្សថ្នាក់ទី ៦ក១ នៃសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប

ដកស្រង់ចេញពីសៀវភៅ បេះដូងពិតឆ្នាំទី៥

១.      ខ្ញុំមានអ្នកគ្រូប្រាំមួយនាក់              ជាស្រីគ្រប់លក្ខណ៍ស្រស់សោភា

បង្ហាត់បង្រៀនផ្តល់វិជ្ជា                  ថ្លាដូចគង្គាបង្ហាត់ខ្ញុំ។

២.      អ្នកគ្រូទីមួយពៅ និមល                 គាត់តែងតែផ្តល់ការអប់រំ

ហើយព្យាយាមមិនដែលសើចយំ     ចរិតរម្យទមដូចបុប្ឆា។

៣.      អ្នកគ្រូបន្ទាប់ហៃ សុវណ្ណរី               ទឹកចិត្តមូលមីរល្អថ្លៃថ្លា

គាត់មានគុណហើយមានបញ្ញា       ធ្ងន់ហួសបព្វតាប្រសើរក្រៃ។

៤.      អ្នកគ្រូទីបីតូ​ច បណ្តូល                  គាត់ជាបង្គោលមួយប្រពៃ

គោលជំហរខ្ពស់ត្បិតជាស្រី            ប្រាជ្ញាវាងវៃល្អក្សេមក្សាន្ត។

៥.      បន្ទាប់គឺអ្នកគ្រូសុខ រតន៍                ការងារម៉ត់ចត់ហើយក្លាហាន

ស្អាតដូចធីតាច្រឡំឋាន                 មារយាទក៏បានសមសួនណាស់។

៦.      អ្នកគ្រូទីប្រាំម៉ា ផល្លា                     គាត់នេះហើយណាសែនល្អល្អះ

រាល់មុខវិជ្ជាតែងស្វែងស្វះ              គាត់ខិតខំណាស់គ្រប់វេលា។

៧.      អ្នកគ្រូចុងក្រោយលាក់ ម៉ាឡែន      គាត់ចេះបត់បែនរាល់ការងារ

គាត់បង្រៀនសិស្សចេះវន្ទា             ហើយសក្តិសមជានារីខ្មែរ។

៨.      អរគុណអ្នកគ្រូទាំងប្រាំមួយ            ដែលតែងតែជួយមិនត្អូញត្អែរ

កើតជាតិណាសុំរស់ក្បែរ                អ្នកគ្រូឥតល្ហែតរៀងទៅ។

សៀមរាបថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤

និពន្ធដោយ៖ កុមារី ឈន នាថមន្នី

About បេះដូងពិត

បេះដូងពិត

Posted on ខែធ្នូ 14, 2014, in កំណាព្យ, ស្នាដៃកុមារ and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: