ទឹកចិត្តមេមាន់(បទពាក្យប្រាំពីរ)
និពន្ធដោយ៖ កុមារី ណារិន វីឡូរ៉ា អាយុ១២ឆ្នាំ ថ្នាក់ទី៦ក១
នៃសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប
១. មេមាន់មានចិត្តបរិសុទ្ធ ចិត្តល្អមោះមុតគួររាប់អាន
ជួយក្រាបពងឱ្យទារស់បាន មេទាសាមាន្យរត់ចោលកូន។
២. មេមាន់ស្រឡាញ់អាណិតទា ចិញ្ចឹមការពារមិនឱ្យសូន្យ
គ្មានចិត្តនឿយហត់និងត្អែរត្អូញ ហើយក៏ជូនកូនទៅរៀនទៀត។
៣. កូនមាន់ទីបួនសួរម៉ែថា ហេតុអ្វីម៉ែការពារដូចញាតិ
កូនគេកូនយើងមិនចង់ឃ្លាត ហើយចង់រស់បៀតជិតមាតា។
៤. កូនមាន់លាន់មាត់ឱ! ម៉ែខ្ញុំ ចិត្តល្អសមរម្យមានមេត្តា
បើអ្នកផងគ្នាដូចមាតា នោះក្នុងលោកាប្រសើរហើយ។
សៀមរាបថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤
និពន្ធដោយ៖ កុមារិ ណារិន វីឡូរ៉ា
Posted on ខែកុម្ភៈ 17, 2015, in កំណាព្យ, បេះដូងពិត, ស្នាដៃកុមារ and tagged ណារិន វីឡូរ៉ា, ទឹកចិត្តមេមាន់. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0