តម្លៃទឹកភ្នែកអ្នក(បទពាក្យប្រាំពីរ)

Tear_Face_by_e5ther

និពន្ធដោយ៖ កុមារី ឈន នាថមន្នី និងហេង សៀវម៉ី(១) អាយុ ១២ឆ្នាំ

រៀនថ្នាក់ទី៦ក១ នៃសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប

១.      ទឹកភ្នែកទឹកភ្នែកហូរធ្វើអ្វី                ទាំងប្រុសទាំងស្រីប្រាប់បានទេ

ហេតុអ្វីក៏អ្នកយំឥតល្ហែ                  ឬក៏មានគេឱ្យឈឺចាប់។

២.      ពេលនេះសូមរ៉ាយរ៉ាប់ពីចិត្ត            ឱ្យអ្នករិះគិតហើយចាំស្តាប់

ការយំអាចឱ្យមនុស្សយើងស្លាប់      គួរអ្នកប្រញាប់ស្តាប់វាចា។

៣.      ពេលអ្នកមានកំហុសអ្វីមួយ            ធ្វើឱ្យអ្នកព្រួយក្នុងចិន្តា

ប៉ុន្តែការហូរទឹកនេត្រា                   ដោះស្រាយបញ្ហាបានតិចណាស់។

៤.      ទឹកភ្នែកគ្រាន់បន្ធូរអារម្មណ៍            តែអ្នកខ្លះយំគិតមិនច្បាស់

ខ្លះយំរួចប្រែក្លាយស្រឡះ               ចំណែកឯខ្លះមិនធូរស្បើយ។

៥.      ឱ! ទឹកភ្នែកអើយច្រើនតំណក់         ហេតុអ្វីប្រឹងស្រក់ឥតល្ហែល្ហើយ

ទោះមួយតំណក់ដែលស្រក់ហើយ   មិនត្រូវហូរឡើយត្រូវរក្សា។

៦.      បើទប់មិនបានតែត្រូវទ្រាំ                ធ្វើចិត្តឱ្យមាំត្រូវខ្លាំងក្លា

ទោះបីទ្រាំឈឺលុះមរណា               ញញឹមស្រស់ថ្លាបន្លប់ចិត្ត។

៧.      ដឹងទេទឹកភ្នែកមានតម្លៃ                 មិនអាចកាត់ថ្លៃចូរអ្នកគិត

ត្រូវពិចារណាអស់ពីចិត្ត                 ប្រយ័ត្នជីវិតរស់វេទនា។

៨.      ដូច្នេះត្រូវតែហ៊ានប្តេជ្ញា                  ត្រូវសង្ឃឹមថាគ្រប់ការងារ

ទោះតិចឬច្រើនត្រូវពុះពារ              សូមកុំបញ្ជាទឹកភ្នែកទៀត។

និពន្ធដោយ៖ កុមារី ឈន នាថមន្នី និង ហេង សៀវម៉ី(១)   

About បេះដូងពិត

បេះដូងពិត

Posted on ខែ​កុម្ភៈ 17, 2015, in កំណាព្យ, បេះដូងពិត, ស្នាដៃកុមារ and tagged , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: