សូមទោស! ដែលមិនអាចរស់នៅជាមួយអ្នកអស់មួយជីវិត
សៀមរាបថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥
១. គ្រប់យ៉ាងមិនបាន ព្រោះមិនដូចមុន
ពីមុនខ្ញុំគ្រុនឈឺចាប់យ៉ាងណា
គ្រប់ពេលមានអ្នក ថ្នមថ្នាក់រក្សា ពាក្យពេចន៍វាចាពីរោះសមក្រៃ។
២. គ្រប់យ៉ាងមិនបាន ព្រោះមិនដូចមុន ទោះពេលខ្ញុំគ្រុនពុំសូវមានន័យ
ខ្ញុំមានអារម្មណ៍ ថារសលែងប្រៃ តើរឿងហេតុអ្វីប្តីមិនដូចមុន។
៣. ស្នេហ៍ស្មោះស្នេហ៍ស្ម័គ្រអមតៈយ៉ាងណា នេះឬស្នេហា ដែលជាភ័ព្វបុណ្យ
ទោះចិត្តមិនប្រែតែមិនដូចមុន រស់នៅស៊យស៊ុនមានអ្វីអស្ចារ្យ។
៤. សូមទោសមិនអាចរស់ជាមួយបាន ដកចិត្តលែងហ៊ានចាប់ចង់ប្រាថ្នា
ស៊ូរស់ម្នាក់ឯងប្រឡែងលោកា ឈឺចាប់យ៉ាងណាគិតថាល្អជាង។
Posted on ខែមិថុនា 26, 2015, in កំណាព្យ, លាក់ ម៉ាឡែន and tagged លាក់ ម៉ាឡែន, សូមទោស! ដែលមិនអាចរស់នៅជាមួយអ្នកអស់មួយជីវិត. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0