ពាក្យសន្យា
ចារជាប់ចិត្តខ្ញុំ បើសិនរូបអ្នក
ជាប់ថ្នាក់សុខុម អ្នកប្រមូលផ្តុំ
ជួយខ្ញុំផុតទុក្ខ។
ខ្ញុំបានឮហើយ ក្នុងចិត្តធូស្បើយ
និងមានទុំនុក ចិត្តអើយត្រេអរ
គិតល្អចេញមុខ ដល់គេបានសុខ
សន្យាកើតខ្យល់។
ឱពាក្យសន្យា ខ្ញុំឮអ្នកថា
លែងជឿចង់យល់ ចិត្តអើយផ្តែផ្តាំ
ផ្តួចផ្តើមទើសទាល់ លែងចង់អំពល់
ព្រោះពាក្យសន្យា។
ឱពាក្យសន្យា សូមអ្នកវាចា
ឲ្យបានផ្លែផ្កា កុំថាតែមាត់
ត្រូវកត់ចំណារ ចារជាកំណត់
កត់ទុកចំណាំ។
និពន្ធដោយ៖ លោក ឃឿម គិមចេក
012700195
ស្រុកអង្គរជុំ
Posted on ខែមិថុនា 8, 2012, in កំណាព្យ, ឃឿម គិមចេក and tagged ពាក្យសន្យា. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0