វាសនាក្មេងពាល(បទពាក្យ៧)
ប្រទេសកម្ពុជាយើងសព្វថ្ងៃ កំពុងចង្រៃព្រោះក្មេងពាល
កាប់សម្លាប់គ្នាដេករង្គៀល ចាស់ខ្លះតិះដៀលគ្មានរើសមុខ។
ក្មេងស្ទាវខ្លះប្រមូលគ្នាកាប់ ប៉ូលិសឃើញចាប់ញាត់ចូលគុក
ធ្វើឲ្យបាត់បង់យសម៉ែពុក ព្រោះកូនចូលគុកទាំងវ័យក្មេង។
ក្មេងខ្លះពាត់សាលាមិនរៀន ព្រោះតែការមានចិត្តចង់លេង
ប្រលែងគៀកកើយនិងស្តាប់ភ្លេង មានចិត្តរារែកមិនចូលរៀន។
សព្វថ្ងៃមានទាំងក្មេងជក់ថ្នាំ គ្រឿនញៀនប្រចាំថែមទាំងមាន
ស្រីស្រាស្លៀកខោគឹបក្រលៀន មើលឡើងភ្នែកលៀនស្ទើចេញក្រៅ។
ឯក្មេងខ្ឡះទៀតមានចិត្តខ្លាំង មានចិត្តប្រឆាំងទាំងក្មេងឆ្អៅ
ណែនាំឲ្យល្អតាមធម៏ក្តៅ នៅធ្វើចិត្តឆៅមិនចង់ស្តាប់។
លទ្ធផលសម្រាប់អ្នកជក់ថ្នាំ ម៉ែពុកមិនចាំហ៊ានសម្លាប់
បោះបង់ចោលព្រោះថាមិនស្តាប់ ម៉ែពុកប្រញាប់ប្រាប់ប៉ូលិស។
ក្មេងខ្លះញៀនដល់បាត់ស្មារតី ឆក់ប្លន់មិនថ្វីតាមឈ្នានីស
បំផ្លាញទ្រព្យគេធ្វើកុំមុយនីស យកទ្រព្យលួចនេះដូរគ្រឿនញៀន។
Posted on ខែកក្កដា 1, 2012, in កំណាព្យ, ស្ងួន យន់រដ្ឋា and tagged វាសនាក្មេងពាល. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0