ពេលមួយនៃជីវិតខ្ញុំ(បទពាក្យ៧)
និពន្ធដោយ៖ លាក់ ម៉ាឡែន
១. ពេលមួយវិថីនៃជីវិត ពេលមួយអតីតជិតអស់ផ្លូវ
ពេលមួយជីវិតគ្មានផ្លូវទៅ ពេលមួយសោកសៅជ្រៅក្នុងចិត្ត។
២. ពេលមួយទុក្ខព្រួយនៃទឹកភ្នែក ពេលមួយយំយែកទុក្ខរួមរឹត
ពេលនោះខ្ញុំរស់ដូចស្លាប់ពិត នោះហើយជីវិតក្នុងភពខ្មៅ។
៣. ពេលមួយពេលនោះលង់ស្នេហា រូបប្រុសរៀមរ៉ាក្នុងក្រអៅ
ទឹកមុខស្រស់បស់ប្តូរជាខ្មៅ មនុស្សមានដំបៅព្រោះស្នេហា។
៤. ពេលមួយពេលនោះអូនសុខចិត្ត បំភ្លេចវរមិត្រពីឱរា
ពេលនោះជីវិតរីកស្រស់ថ្លា ពេលនោះសង្ខារអូនរស់សុខ។
សៀមរាប ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣
Posted on ខែមីនា 23, 2013, in កំណាព្យ, លាក់ ម៉ាឡែន and tagged បទពាក្យ៧, ពេលមួយនៃជីវិតខ្ញុំ, លាក់ ម៉ាឡែន. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0