ចង់ជួយក្មេងទេ?
នេះគឺជារូបភាព ដែលខ្ញុំ និងគ្រួសារ បានចុះទៅដល់អង្គការ “រ៉ាយស៍”។
ពួកយើងមិនមែនជាអ្នកមាន អ្វីដែលពួកយើងបានធ្វើ គឺរៃប្រាក់គ្នា ហើយធ្វើម្ហូបមួយពេលនេះ ជូនពួកគេញ៉ាំឱ្យបានឆ្ងាញ់។
មិត្តទាំងអស់គ្នាដឹងទេ ពួកគេគួរឱ្យស្រឡាញ់ ហើយក្លាហានណាស់ ពិសេសគឺសុជីវធម៌ ហើយអ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះ គឺក្មេងតូចតែមួយ ញ៉ាំបាយអស់ពីរបីចាន ដែលមិនគួរឱ្យជឿ តែម្ហូបគឺញ៉ាំតិចណាស់ ខ្ញុំដឹង ថានេះ គឺជាគំនិតសន្សំសំចៃ ដែលលោកប្រធានអង្គការបង្រៀនពួកគេ។
អង្គការរ៉ាយស៍ ជាអង្គការ ចិញ្ចឹមកុមារកំព្រា និងពិការ។ អង្គការនេះ ស្ថិតនៅក្នុងខេត្តសៀមរាប បច្ចុប្បន្នមានកុមារទាំងអស់ ១៧នាក់ (ពីរនាក់ពិការភ្នែក និងដប់ប្រាំនាក់ទៀត ជាក្មេងកំព្រា)។
បើមិត្តភក្តិចង់ជួយពួកគេ អាចទំនាក់ទំនងលេខទូរស័ព្ទទៅកានប្រធានអង្គការផ្ទាល់៖ ០១៧ ៩៥៤ ៨១៧
កិច្ចសម្ភាសរបស់អ្នកនាងយុគ ចិន្តា ជាមួយអង្គការរ៉ាយស៍៖
Posted on ខែកញ្ញា 12, 2013, in បេះដូងពិត, Uncategorized and tagged បេះដូងពិត, អង្គការរ៉ាយស៍. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0