បេះដូងមេមាន់(បទពាក្យប្រាំពីរ)
ដោយ៖ កុមារី ញ៉ បញ្ញាពេជ្រ អាយុ១២ឆ្នាំ
ថ្នាក់ទី៦ ក១ នៃសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប
១. ថ្ងៃមួយគឺមានរឿងតំណាល រឿងល្អវិសាលពីមាន់ល្អ
មេមាន់ដែលមានចិត្តបវរ ជាគំរូល្អចំពោះយើង។
២. មេទាបានរត់ចោលកូនតូច មានចិត្តកំហូចមេមាន់ឃើញ
មេមាន់ចិញ្ចឹមដូចកូនយើង ពេលកូនមាន់ឃើញមានចម្ងល់។
៣. កូនមាន់មិនយល់នឹងទង្វើ រាល់នូវអំពើក៏សួរឆ្ងល់
ម្តាយថាកូនទាឯកាខ្វល់ ចិត្តចលាចលក៏យកទៅ។
៤. ម្តាយថាគ្រប់គ្នាមានសិទ្ធិឃ្លាន ឱ្យកូនទាមានសិទ្ធិរស់នៅ
កូនមាន់ភ្ញាក់ផ្អើលលាន់មាត់ទៅ ម្តាយអញឥតខ្លៅចិត្តល្អណាស់។
សៀមរាបថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤
ដោយ៖ កុមារី ញ៉ បញ្ញាពេជ្រ
Posted on ខែមករា 25, 2016, in ស្នាដៃកុមារ and tagged ញ៉ បញ្ញាពេជ្រ, បេះដូងពិត. Bookmark the permalink. 1 មតិ.
ឮថា សាលាវត្តបូព៌បរិស្ថានស្អាតណាស់មែនទេ? ល្បីដល់ក្រចេះ។